ញាក់សាច់ម្មង! ឆ្នំាថ្មីភ្លាម អេនជី ទទួលបានកាដូ គ្រឿងពេជ្រ ធំៗពីស្វាមីរីឯតំលៃមិនធម្មតាទេគឺរហូតដល់ទៅ

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់តារាចំរៀងមានប្រជាប្រិយភាពគឺអ្នកនាង អេនជី យ៉ាងណាមិញអ្នកនាងទទួលបានភាពកក់ក្តៅជាខ្លំាងពីស្វាមីនោះ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ហ្វេនជាច្រើនរំភើប និងរីករាយជំនួសនាងយ៉ាងខ្លាំង ក្រោយតារាស្រីរូបនេះត្រូវបានស្វាមីយល់ចិត្ត ចូលដល់ឆ្នាំ២០២០ភ្លែត ទិញកាដូ ក្រវិលពេជ្រ បន្ថែមជាមួយនឹងចិញ្ចៀនមួយវង់ដាំត្បូងយ៉ាងធំមួយវង់ទៀត តម្លៃខ្ទង់ពាន់ដុល្លារឯណោះ។តាមរយៈទឹកចិត្តដ៏ល្អរបស់ស្វាមី តារាស្រីរូបនេះ មានចិត្តរំភើបមិនធម្មតានោះទេ ព្រោះតែស្វាមីជាទីស្រលាញ់ មិនត្រឹមតែថ្នាក់ថ្នមមើលថែតែមួយមុខទេ តែលោកក៏យល់ចិត្តនាងបានយ៉ាងល្អផងដែរ។ជាមួយគ្នានេះដែរ តាមរយៈសកម្មភាពទាំងនេះ​អ្នកគាំទ្រពិតជាពេញចិត្តយ៉ាងខ្លាំង ចំពោះក្តីសុខដែលនាងមាន មើលទៅពិតជាពោរពេញដោយក្តីសុខ និងសុភមង្គលពិតៗតែម្តង៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ