ក្រោយដឹងរឿងរ៉ាវនោះរួចអ្នកនាង ម៉េង កែវពេជ្រចិន្តា ដាក់មួយឃ្លាអោយ ពេជ្រសូលីកា ថា

ភ្នំពេញ ប្រិយមិត្តជ្រាបច្បាស់រួចហើយរឿងរ៉ាវកក្រើកបណ្តាញសង្គមកាលពីថ្មីៗនេះ អំពីករណីម្តាយរបស់ ពេជ្រ សូលីកា ក្រោយដឹងព័ត៌មាននេះភ្លាម មានមហាជនជាច្រើនមានការភ្ញាក់ផ្អើល ក្នុងនោះផងដែល សូលីកា បាបង្ហោះសារជាច្រើន ក៌ដូចជាសារសុំទោសដល់គ្រួសារជនរងគ្រោះផងដែល ចំនែកមុននេះបន្តិច ប្រភពហ្វេសប៊ុក អ្នកនាង ម៉េង កែវពេជ្រចិន្ ក៌បានបង្ហោះសារដែលថា តា“រឹងមាំឡេីងប្អូនស្រី​! មានមនុស្សច្រេីនណាស់ដែលយល់ដឹង​ និងចេះបែងចែក​ ប្អូនកុំអស់សង្ឃឹម​។ ជាអ្នក​ល្បីឈ្មោះ​ ជៀសមិនផុតពីការឆ្លៀតកេងចំណេញរបស់គេនោះទេ​ វាត្រូវតែបែបនេះ​ តែសំខាន់ប្អូនកុំបាក់ទឹកចិត្ត​ កុំតក់ស្លុត​ ហេីយខំថែទាំសុខភាពដេីម្បីកូន​ ព្រោះអូននៅមានកូន​ អូននៅមានស្វាមីល្អ​ ពិសេសអូននៅមានអ្នកគាំទ្រជាច្រេីនទៀត ស៊ូៗកុំព្រមចាញ់អោយសោះ ណា​ សូលីកា។ ចំពោះអ្នកមួយចំនួន​ ឈប់បន្តទៅ​ ត្រូវគិតថានេះជារឿងបុគ្គលទេ​ កុំទាញឈ្មោះអ្នកនេះ​ អ្នកនោះមកពាក់ព័ន្ធដេីម្បីប្រយោជន៍​ អ្នកអាចប្រឈមនឹងច្បាប់​បាន សូម្បីសមត្ថកិច្ចលោកមិននិយាយដល់បុគ្គលផ្សេងក្រៅរង្វង់ផង​កុំចេះតែហ៊ាន​”៕​សូមទស្សនារូបភាពខាងក្រោមនេះ