រំជួលចិត្ត!​បើទោះជាប្រពន្ធស្លា ប់ចោលយូហើយក៌ពិតមែនប៉ុន្តែ នាយ ហុងដា នៅតែនឹករលឹកនិងយករូបថតរួមគ្នាមកដាក់ក្នុង

ភ្នំពេញ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា បើទោះជាប្រពន្ធបានឃ្លាត ចាកឆ្ងាយមែនពិតតែ នាយហុងដា បានបំពេញតួនាទីជាលោ កប៉ាដ៏ល្អ ចេះមើលថែ និងផ្ដល់ក្ដីស្រលាញ់ ឲ្យកូនស្រីបានយ៉ាងកក់ក្ដៅ ហើយខំប្រឹងរកលុយដើម្បីចិញ្ចឹមកូនស្រីខ្លាំងណាស់។ដូចដែលប្រិយមិត្ត បានជ្រាបហើយថា នាយហុងដា ដែលជាតារាកំប្លែង តែងតែបង្ហាញពីភាពនឹកនា ដល់ភរិយាជាទីស្រលាញ់ជានិច្ច ទោះជារូបនាង បានលាចាកលោក ចោលរូបលោក ដោយបន្សល់ទុកកូនស្រីមួយរូប មានមុខមាត់គួរឲ្យក្នាញ់ណាស់។ជាមួយគ្នានេះដែរ បើគិតទៅ ភរិយាជាទីស្រលាញ់របស់ នាយហុងដា បានស្លា ប់យូរឆ្នាំណាស់មកហើយ តែកាលពីប៉ុន្មានម៉ោងមុននេះ លោកនៅតែបង្ហាញពីភាពនឹកនា ដោយយករូបភាពរវាងលោកនិងរូបនាង កាលនៅរស់ មកដាក់ជាប្រូហ្វាល់ លើបណ្ដាញសង្គមជាថ្មី។បន្ទាប់ពីឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗអាណិតអាសូរដល់ នាយហុងដា គ្រប់គ្នា និងសរសើរពីទឺកចិត្ត និងក្ដីស្រលាញ់ដ៏ស្មោះស ដែលតារាកំប្លែងរូបនេះ មានទៅលើភរិយា៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ