ចឹងតើបានចេះតែប៉ះគេ ! ប៉ូលិស២រូបបានជួយសម្រួលចរាចរណ៌នៅមុខសាលាអោយក្មេងៗ មានអីបែរជាត្រូវតៃកុងឡានដឹកស៊ីម៉ង មិនបង្អង់ ថែមទាំងលើកដៃឈ្លើយដាក់គេទៀត

ខេត្តកំពង់ឆ្នាំង៖កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្លូវថ្នល់ជាតិលេខ៥ មុខសាលាបឋមសិក្សា​ពន្លៃ ខេត្តកំពង់ឆ្នាំង។នៅមុននេះបន្តិចមានការភ្ញាក់ផ្អើលជាខ្លំាង ក៌ដូចជាហួសចិត្តផងដែល ក្រោយវីដេអូមួយបានចែកចាយនៅលើបណ្តាញសង្គមដោយសារតែ បុរសម្នាក់ជាអ្នកតៃកុងបើករថយន្ដក្រឡុកស៊ីម៉ង់ត៍ បានបង្ហាញនូវទង្វើអសីលធម៌មួយចំនួន ខណៈកម្លាំងអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កំពុងសម្រួលចរាចរណ៍ជូនសិស្សសាលាឆ្លងថ្នល់ចូលសាលារៀន ស្រាប់តែយានយន្តនេះមិនស្តាប់បញ្ជារបស់នគរបាលចរាចរណ៍ទេថែមទាំងរោទ៌ម៉ាសុីនអោយឮហើយចុចសុីផ្លេអោយរំពងនៅមុខសាលារៀន មិនតែប៉ុណ្ណោះគាត់ធ្វើដៃកណ្ដាលបង្ហាញចេញជាសញ្ញា ដែលប៉ូលីសមិនអាចទទួលយកបាន ហេតុការណ៍នេះបានកើតឡើង ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ