ក្រោយដឹងថាម្តាយជាជនដៃដល់រួចនោះ ហ្វេនៗនំាគ្នាបារម្ភពីសុខភាពផ្ទៃពោះ ពេជ្រ សូលីកា ព្រោះថា

ភ្នំពេញ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កាលពីព្រឹកមិញនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាង ក្រោយដឹងថា  ម្តាយបង្កើតរបស់តា រាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ពេជ្រ សូលីកា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន លើស្ត្រីរងគ្រោះម្នាក់ ដែលជាភេទទី៣ស្រលាញ់ស្រី ដូចគ្នា មានមុខរបរជាអ្នកចងការប្រាក់ ឈ្មោះថា ងិន សុខលី វ័យ៤៨ឆ្នាំ ដែលទីតាំងកើតហេតុស្ថិតនៅក្នុងបុរីមួយកន្លែង។ក្នុងនោះផងដែលមានការផ្សព្វផ្សាយ ក៌ដូចជាស៊ែរតៗគ្នាជាច្រើន  ក៏ដូចជាតារារួមសិល្បៈជាមួយនឹង ពេជ្រ សូលីកា ជាច្រើន មានការភ្ញាក់ផ្អើលនិងរន្ ធ ត់ ចិត្តជាខ្លាំង ដោយមិនស្មានថាជនដៃដល់ ឃា ត ក រដៃឆៅរូបនេះ គឺជាម្តាយបង្កើតរបស់តារាចម្រៀងស្រី គួរឲ្យស្រលាញ់រូបនេះសោះ។ មិនតែប៉ុណ្ណោះ ពេជ្រ សូលីកា ក៏ទទួលបានប្រតិកម្មយ៉ាងច្រើនផ្សេងៗគ្នា ពីបណ្តាអ្នកនិយមលេងអ៊ីនធើណែតផងដែរ។ប៉ុន្តែទោះជាយ៉ាងណា​ ក្នុងនោះយើងក៏សង្កេតឃើញថា ភាគច្រើនក៏មានប្រិយមិត្តគាំទ្រ ក៏ដូចជាមិត្តៗរួមសិ ល្បៈជាច្រើន បាននាំគ្នាបង្ហោះសារនិយាយលើកទឹកចិត្តទៅដល់ អ្នកនាង ពេជ្រ សូលីកា និងជាពិសេសគ្រប់គ្នា ក៏មានការព្រួយបារម្ភខ្លាំង ចំពោះសុខភាពកូនក្នុងផ្ទៃរបស់តារាស្រីរូបនេះផងដែរ ដោយសារតែបច្ចុប្បន្ននាងទើបតែពពោះខ្ចីខែនៅក្នុងផ្ទៃ ហើយ ថែមទាំងជួបហេតុការណ៍ក៏គួរឲ្យរន្ធត់ចិត្ត​ដែលបង្កឡើងដោយអ្នកម្តាយបង្កើតរបស់នាង ផ្ទាល់ដៃថែមទៀតផង ទើបវាកាន់តែធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ ពេជ្រ សូលីកា ។ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?