ទៀតហើយ! គ្រាប់រ៉ុក្កែត៧គ្រាប់ បា ញ់ទំលាប់ចំមូលដ្ឋានទ័ពមួយទៀតនៅអ៉ីរ៉ាក់បណ្តាលអោយមនុស្សចំនួន

(បាកដាដ)៖នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០។ អាជ្ញាធរអ៉ីរ៉ាក់បានអះអាងថា គ្រា ប់រ៉ុក្កែតសរុបចំនួន ០៧គ្រាប់ បានធ្លា ក់លើមូលដ្ឋានទ័ពអាកាសបាឡាដ (Balad) ស្ថិតនៅភាគខាងជើងប្រទេស ចម្ងាយប្រមាណ ៦៤គីឡូម៉ែត្រពីរដ្ឋធានីបាកដាដ។ ទោះបីជាបែបនេះក្តី មានប្រភពផ្សេងៗគ្នាបានចេញមុខអះអាងថា អំពីការវា យប្ រហារនេះ ដោយខ្លះថាមូលដ្ឋានទ័ពអាកាសបាឡាដ ដែលមានវត្តមានយោធាអាមេរិកតាំងនៅផងដែរនេះ បានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតចំនួន ០៤គ្រាប់ និងខ្លះទៀតថារហូតដល់ទៅ ០៨គ្រា ប់ឯណោះ។គួរបញ្ជាក់ថា ការវាយប្រ ហារនេះ គឺមិនទាន់មានការបញ្ជាក់ថា ត្រូវបានបង្កឡើង ដោយភាគីណាមួយនោះឡើយ ប៉ុន្តែវាបានកើតឡើងបន្ទាប់ពីការវាយប្ រហារ ដោយគ្រា ប់មី ស៊ី លចំនួន ១៦គ្រាប់ ទៅលើមូលដ្ឋានទ័ពអាកាសអាមេរិកពីរកន្លែង នៅក្នុងទឹកដីអ៉ីរ៉ាក់ដូចគ្នា តែមិនបានបង្កឲ្យទាហានអ៉ីរ៉ាក់ ឬអាមេរិកណាម្នាក់រងគ្រោះ ថ្នា ក់នោះឡើយ កាលពីថ្ងៃពុធសប្តាហ៍មុន៕