ពិតជាស្រស់ស្អាតណាស់! ទិដ្ឋភាពឆ្នេរអូរឈេីទាល ពេលរាត្រី ក្រោយភ្ញៀវចិនមានការថមថយ

ភ្នំពេញ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២០ នេះបើយោងតាមគេហះទំព័ររបស់ Fresh News បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនសន្លឹក ព្រមទាំងបានភ្ជាប់សារខ្លីមួយ បញ្ជាក់បន្ថែមថា៖“ទិដ្ឋភាពនៅឆ្នេរអូរឈេីទាលពេលរាត្រី។ ភ្ញៀវខ្មែរ​ ភ្ញៀវអឺរ៉ុបមកវិញហេីយ​ ខណ:ភ្ញៀវចិនមានការថយចុះ។ ឆ្នេរមានភាពស្ងប់ស្ងាត់​ជាទីមនោរម្យសម្រាប់ការអង្គុយកម្សាន្តអារម្មណ៍។”។ក្រោយពីឃើញបែបនេះ មិនទាន់បានប៉ុន្មានម៉ោងផង ធ្វើឲ្យមហាជនជាច្រើន ធ្វើការចែករំលែកនៅក្នុងហ្វេសប៊ុកយ៉ាងច្រើនគួរឲ្យកក់សំគាល់ ហើយក៏មានអ្នកខ្លះ ចូល comment ថា ៖“ខ្ញុំទៅលេងរួចហើយកាលពីខែធ្នូ ពិតជាស្ងាត់ចិនមែនហើយ មានភ្ញៀវអឺរ៉ុបមកវិញហើយ កុំបារម្ភរឿងអត់កន្លែងអង្គុយ រដ្ឋបាលក្រុង គេបានរៀបចំឲ្យមានកន្លែងអង្គុយលេងច្រើនណាស់​”។ អ្នកខ្លះទៀតបន្ថែ មថា “អបអរសាទរ ដែលបានភ្ញៀវជាតិ និង ភ្ញៀវអន្តជាតិមានក្តីទុកចិត្ត ចូលមកលេងវិញ”៕ សូមទស្សនារូបភាពខាងក្រោមនេះ