កូនមាសកូនពេជ្រ! ទើបតែសម្រាលមិនទាន់បាន២ខែផង កូនប្រុសអ្នកនាង ឪក សុគន្ធកញ្ញា ទទួលបានការងារពិសេសជាមួយម៉ាក់ៗហើយគឺធ្វើជា

ភ្នំពេញ៖កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ទើបតែចេញខែកូនប្រុសរួចកាលពីពេលថ្មីៗនេះ អ្នកនាង ឱក សុគន្ធកញ្ញា មានគម្រោងនឹងចូលមប្រើការងារវិញក្នុងពេលឆាប់ៗខាងមុខនេះ។ ថ្លែងនៅក្នុងជំនួបឯកជនមួយ ជាមួយនឹងក្រុមហ៊ុនម្សៅទឹកដោះគោ នូទ្រីម៉ាម ដែលអ្នកនាងជាអ្នកតំណាងផលិតផល  តារាចម្រៀងរូបនេះ និយាយថា ដោយសារ តែមានការងារជាច្រើនដែលមិនអាចចោលបាន ដូច្នេះហើយទើបអ្នកនាងសម្រេចចិត្តចូលធ្វើការវិញមុនកំណត់បែបនេះ។ ក៏មានការលើកឡើងផងដែរថា អ្នកនាងទើបតែប្រកាសថាបំបៅកូនដោយទឹកដោះខ្លួនឯងផ្ទាល់ រហូតដល់ពេលចូលបម្រើការងារវិញ ឥឡូវអ្នកនាងក៏បានចូលបម្រើការងារវិញ នោះអ្នកនាងប្រាកដជាជ្រើសរើសម្សៅទឹកដោះគោដើម្បីឲ្យកូនប្រុសជាទីស្រលាញ់របស់អ្នក នាងប្រើប្រាស់ ដែលគេអាចប៉ាន់ស្មានដឹងយ៉ាងច្បាស់ ថាអ្នកនាងប្រាកដជាជ្រើសរើសយកម្សៅទឹកដោះគោ នូទ្រីលេត ដែលជាខ្សែស្រលាយជាមួយគ្នា នឹងម្សៅទឹកដោះគោ នូទ្រីម៉ាម ឲ្យកូនប្រុសរបស់អ្នកនាងប្រើប្រាស់ជាក់ជាមិនខាន។អ្នកនាងបានទទួលស្គាល់ ថាអ្នកនាងពិតជាជ្រើសរើសយកម្សៅទឹកដោះគោ នូទ្រីលេត ឲ្យកូនប្រុសរបស់អ្នកនាងប្រើប្រាស់ពិតប្រាកដមែន ក៏ប៉ុន្តែអ្នកនាងក៏បានបន្តថា អ្នកនាងគឺនៅតែបន្តបំបៅដោះកូនដោយទឹកដោះដដែល ពេលដែលអ្នកនាងទំនេរពីការងារប្រចាំថ្ងៃ និងជាពិសេសគឺនៅពេលយប់។ សូមទស្សនារូបភាពខាងក្រោមនេះ