ខប់តែម្តង! គង់ ចាន់ស្រីមុំ លេងឈុតក្រហមជាមួយគ្រឿងពេជ្រទំាងឈុត ពិតជាស្រស់ស្អាតរីឯតំលៃវិញមិនធម្មតាទេ

ភ្នំពេញ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា តារាស្រីអ្នកនាង គង់ ចាន់ស្រីមុំ បើទោះជាសព្វថ្ងៃនេះអ្នកនាងស្ងាត់ខាងសិល្បះ ប៉ុន្តែអ្នកនាងទទួលបានជោគជ័យខ្លំាងចំពោះមុខជំនួញ និងផលិតផលសម្រស់ មិនត្រឹមតែប៉ុណ្ណោះ ស្ទាយ៍តែងខ្លួនរបស់នាង ក៏កាន់តែធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍មិនធម្មតាដែរ ព្រោះរាល់ពេលចូលរួមកម្មវិធីនានា ជាច្រើននាងនិងគ្រួសារ តែងតែស្លៀកពាក់បែបដូចៗគ្នា យ៉ាងលេចធ្លោគួរឲ្យសរសើរ ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានចូលរួមកម្មវិធីមួយ ដែលបានធ្វើការតែងខ្លួនយ៉ាងប្លែក ជាមួយនឹងឈុតក្រហម មួយគ្រួសារ អមជាមួយនឹងគ្រឿងពេជ្រតម្លៃរាប់ម៉ឺនដុល្លារ រំលេចឡើងយ៉ាងចាំងភ្នែកស្រស់ស្អាតខ្លាំង ជាពិសេស កូនតូចរបស់នាងតែម្តង មើលទៅពិតជាគួរឲ្យក្នាញ់។ តាមរយៈរូបភាពជាគ្រួសាររបស់នាង នៅក្នុងយ ប់មិញនេះ បានធ្វើឲ្យហ្វេនជាច្រើនសរសើរដល់នាងគ្រប់គ្នា ដែលតែងខ្លួនលេចធ្លោខ្លាំងគួរឲ្យសរសើរ ទាំងគ្រួសារបែបនេះ មើ លទៅពិតជាមានសុភមង្គលខ្លាំងតែម្តង៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ