ពុទ្ធោ! ដឹងការពិតមួយទៀតហើយដែលអោយគាត់ធ្លាក់ខ្លួនបែបនេះ ដំបូងឡើយម្តាយត្រូវគេប្លន់ស.ម្លាប់ ចំនែកឯឪពុកនិងប្អូនគឺត្រូវ….

ហ្វេសប៊ុក ប្រិយមិត្តជ្រាបច្បាស់រួចហើយថា ក្រោយពីដឹងនូវសាច់រឿងដ៏ជូរចត់របស់លោករួចមក ក៏កាន់តែធ្វើឱ្យមានការអាណិតអាសូរលោកជាពន់ពេក ព្រោះមិននឹកស្មានថា ជីវិតមនុស្សម្នាក់ដែលមានចំណេះ ជំនាញសព្វគ្រប់ មិនគួរណាធ្លាក់ខ្លួនទៅជាបែបនេះ ៕បច្ចុប្បន្ននេះ ជម្ងឺបាក់ទឹកចិត្តបានក្លាយជាជម្ងឺមួយដ៏កាចសា ហាវបំផុត ដែលអាចផ្លាស់ប្តូជីវិតមនុស្សម្នាក់ទាំងស្រុង ហើយពេលខ្លះអាចដល់ ទៅសម្រេចចិត្តគិតខ្លីទៀតផងដោយឡែក ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកលេងក្នុងបណ្តា ញទំនាក់ទំនងសង្គមបន្ទាប់ពីមានគណនីឈ្មោះ KSR printing បានបង្ហោះនូវវីដេអូរបស់បុរសម្នាក់ដែលជាអ្នកសុំទានមានឈ្មោះថា កែវ សុដារ៉ា ។អ្វីដែលគួរឱ្យខ្លោចចិត្តអាណិតនោះគឺលោក កែវ ដារ៉ា ធ្លាប់ជានិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេស ចិន ជាអ្នកគ្រប់គ្រងជំនួញ ក៏ដូចជាធ្លាប់មានគ្រួសារដ៏កក់ក្តៅ ប៉ុន្តែអ្វីៗទាំងអស់បាមកែប្រែដោយសារតែជម្ងឺបាក់ទឹកចិត្ត ។លោក កែវ ដារ៉ា បានធ្លាក់ខ្លួនដល់ថ្នាក់ជាអ្នកសុំទានបែបនេះដោយសារតែលោកត្រូវរងវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដែលមិនអាចធ្វើចិត្តបាន នៅពេលម្តាយត្រូវគេប្លន់ស ម្លាប់ រីឯឳពុកបានចាកចោលដោយសារមានប្រពន្ធថ្មី ចំណែកឯប្អូនប្រុសតែមួយគត់ត្រូវស្លា ប់ដោយសារជម្ងឺ ហើយលោកត្រូវបែកបាក់ជាមួយកូន នឹងគ្រួសាររបស់លោកថែមទៀត លើសពីនេះទៅទៀត លោកក៏ធ្លាប់មានគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ មេបក្ស ស្មូម ដែលលោកតែងតែបង្ហោះនូវសារក៏ដូចជាសាច់រឿងអប់រំជារឿយៗ រហូតដល់មួយរយៈចុងក្រោយដែលលោកកាន់តែមានបញ្ហាច្រើនទើបលោកសម្រេចចិត្តឈប់លេងតែម្តង ។