ញាក់សាច់ត្រីតៗ! គ្រាន់តែកាបបូបយួរដៃរបស់ គង់ ចាន់ស្រីមុំ ប្រើប្រាស់មានតំលៃថ្លៃណាស់ស្មើរឡានមួយគ្រឿងឯនោះគឺ….

ប្រិយមិត្តប្រាកដជាស្គាល់អ្នកនាង គង់ ចាន់ស្រីមុំ ទោះបច្ចុប្បន្នមិនសូវលេចមុខក្នុងការងារសិល្បៈដូចមុនក្តី ក៏នាងនៅតែទទួលបានការចាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្រ ដែលនៅចង់តាមដានពីជីវិតគ្រួសារដ៏មានសុភមង្គល និងជីវិត​ឯកជនរបស់នាងដដែល។ ជាជីវិតមួយដែលគេចង់បាន មិនថា រូបសម្រស់ក៏បាន ជីវិតគ្រួសារ ​និង លុយកាក់ របររកស៊ី មានពេញដៃ ដែលជាក្តីប្រាថ្នាសម្រាប់មនុស្សទូទៅ​​ ជាពិសេស​ គឺសម្រាប់នារីតែម្តង។ ជាមួយគ្នានោះដែរ ស្រីស្អាតកូនមួយរូបនេះ ក៏តែងតែចំណាយ នូវអ្វីដែលខ្លួនស្រលាញ់​ ទោះរបស់ខ្លះ មានតម្លៃថ្លៃក៏ដោយក៏នាង​ត្រូវតែយកវាឲ្យបានចូលមកក្នុងដៃរបស់នាង។​  ជាក់ស្តែង ម៉ាក់ ម៉ូម៉ូ បានបង្ហោះនូវកាបូបថ្មី ដែលនាងទើបតែទិញ អ្វីដែលសំខាន់ គ្រាន់តែកាបូប២ របស់អ្នកនាង គឺសរុបតម្លៃទៅដល់៦ពាន់ដុល្លារឯណោះ ដែលគ្រាន់តែនាងទុកស្ពាយលេងតែប៉ុណ្ណោះ ព្រោះថា​ស្រីមុំមិនសូវប្រើកាបូបច្រើនដងនោះទេ​តែ ៤ឬ ៥ដង អ្នកនាងដូរម៉ូតថ្មីផ្សេងហើយ។ ក្រោយបានដឹងពីតម្លៃកាបូបរបស់អ្នកនាងហើយ មហាជាច្រើនលួចនិយាយថា​​ អ្នកនាងពិតជានារីមានសំណាងណាស់ដែលអាចបានអ្វីៗដែលខ្លួនស្រលាញ់នៅក្នុងដៃសឹងតែទាំងអស់ទៅហើយ ដែលសុទ្ធរបស់របរដែលមានតម្លៃខ្ពស់ផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះ