រំភើបមែន! ក្រោយពីមានការលើកទឹកចិត្តពីមហាជនជាច្រើនធ្វើអោយកីឡាករ កែវ សុខផេង បង្ហោះសារមួយថា….

ភ្នំពេញ មហាជនជាច្រើន ពិតជាជ្រាបច្បាស់ នៃការប្រកួតម្សិលមិញនេះរវាង កម្ពុជានិងវៀតណាម គឺការប្រកួត​បាល់ទាត់​វគ្គ​ពាក់ កណ្ដាល​ផ្ដាច់ព្រ័ត្រ​ U22 ប្រទេស​កម្ពុជាត្រូវជួបជាមួយប្រទេសវៀតណាម​ ក្នុង​កីឡដ្ឋាន​ Rizal Memorial​ ប្រទេស​ហ្វីលីពីន​ ដែល​លទ្ធផល​នោះ​ ក្រុម​ជម្រើស​ជាតិ​វៀតណាម​ បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ក្នុង​លទ្ធផល​៤ទល់នឹង​០ ក្នុងនោះមានព៌តមានលេចលឺ ចេញពីកីឡាករជម្រើសជាតិ កែវ សុខ ផេងនោះ យ៉ាងណាមិញក្រោយមានការលើកទឹកចិត្តច្រើនពីសំណាក់ពុក ម៉ែបងប្អូន ធ្វើអោយកីឡាករ កែវ សុខផេង បានបង្ហោះសារមួយថា ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំ ពោះលោកអ្នកមានគុណ ថ្នាក់ដឹកនាំ បងប្អូន មិត្តភ័ក្តិ ព្រមទាំងអ្នកគាំទ្រទាំងអស់ដែលបានផ្តល់កម្លាំងចិត្តដល់រូបខ្ញុំនាពេលកន្លងមកក្នុងស្មារតី «មហាគ្រួសារខ្មែរ» ដែលជាសមានចិត្តដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ទឹកចិត្តរបស់អ្នកទាំងអស់គ្នាបានជំរុញឱ្យខ្ញុំកាន់តែ ខិតខំប្រឹងប្រែងលត់ដំខ្លួនថែមទៀតដើម្បីភាពរីកចម្រើនក្នុងអាជីពនាពេលអនាគត ជាពិសេសគឺប្តេជ្ញាសហការជាមួយមិត្តរួមក្រុមជម្រើសជាតិយើងនៅក្នុងការប្រកួតថ្ងៃស្អែកដែលជាបេសកកម្មដ៏សំខាន់មួយរបស់ក្រុមគោព្រៃយើងក្នុងព្រឹត្តិុការណ៍សុីហ្គេមលើកទី៣០នេះ។ យើងនឹងរួមដំណើរទៅមុខជាមួយគ្នាដើម្បីជ័យជម្នះ និងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់របស់ជាតិយើង! សូមអរគុណដោយក្តីគោរពស្រលាញ់ចំពោះអ្នកគ្រប់គ្នា! (សូមបញ្ជាក់ដែរថា នេះជាផេកផ្លូវការតែមួយគត់របស់ខ្ញុំ)