ខប់ៗតែម្តង! ស្ងាត់ៗតារាចម្រៀងថៃ លោក Tik Shiro មកលេងលោក ខេមរះ សេរីមន្ត ដល់ផ្ទះតែម្តង…(មានវីដេអូ)

ភ្នំពេញ ប្រិយមិត្តពិតជាស្គាល់កំពូលតារាចំរៀង លោក ខេមរះ សេរីមន្ត ដែលទទួលបានប្រជាប្រិយភាពខ្ពស់ពីសំណាក់មហាជននិងមិត្តយុវវ័យ យ៉ាងណាមិញចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០១៩ បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការចាប់អារម្មណ៍សារជាថ្មី ក្រោយពីឃើញ អ្នកទាំងពីរបានជួបគ្នាម្តងទៀត។ លោក ខេមរៈ សិរីមន្ត ក៏បានបញ្ជាក់ឲ្យដឹងថា៖ “ថ្ងៃនេះបងទិ ចឈីរ៉ូមកលេងដល់ផ្ទះពិតជាសប្បាយខ្លាំងណាស់ ពួកយើងនៅជាតារាចម្រៀងនៅប្រទេសពីរខុសគ្នាតែពួកយើងស្រលាញ់គ្នាដូច បងប្អូនចឹង”៕សូមរំលឹកផងដែលថា អ្នកគាំទ្រតារាចម្រៀង ខេមរៈ សិរិមន្ត មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញរូបលោក បានចាប់ដៃគូគ្នា ច្រៀងជាមួយតារាចម្រៀងប្រទេសថៃ គឺលោក Tik Shiro នូវបទមួយក្រោមចំណងជើងថា Sad Man ដែលមើ លទៅពិតជាប្លែក និងពិសេសខ្លាំងណាស់ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នាសរសើរមិនដាច់ពីមាត់។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ