ក្រោយល្បីថា ទូកង​ដែល​បំបែក​កំណត់ត្រា​ពិភពលោក​ ​ត្រូវ​បាន​ទុកចោល​អោយគោមើលនោះ ឥឡូវនេះអាជ្ញាធរចេញមុខបកស្រាយថា…

​ព្រៃវែង​៖​ សូម​បញ្ជាក់​ថា​ ​ទូក​ ​ង​ ​វែង​ជាងគេ​របស់​កម្ពុជា​ ​ឬ​ ​Dragon​ ​Boat​ ​ដែល​ប្រកាស​ឱ្យ​ជាប់​ឯតទគ្គកម្ម​ពិភពលោក​ ​ឬ​ ​Wo rld​ ​Guinness​ ​Record​ ​កាលពី​ថ្ងៃទី១២​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​ ​មាន​ប្រវែង​សរុប​ ​៨៧,៣ម៉ែត្រ​ ​និង​ទទឹង១,៩៤ម៉ែត្រ​ ​ជម្រៅ ០,៨ ម៉ែត្រ​ ​និង​មាន​ចំណុះទូក​ចំនួន​ ​១៧៩នាក់​។​ ​ទូក​ ​ង​ ​វែង​ជាងគេ​របស់​កម្ពុជា​នេះ​ ​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា​ ​”​កម្ពោជិក​បុត្តា​ខេមរា​ត​រី​”​ ​ដែល​មាន​អត្ថន័យ​ថា​ ​”​ទូក​ ​ង​ ​របស់​កូនខ្មែរ​ ​រស់នៅ​ក្នុង​ដែនដី​កម្ពុជា​”​។​ ​បច្ចុប្បន្ន​ទូក​ ​ង​ ​នេះ​ ​ត្រូវ​បាន​គេ​ទុកចោល​នៅ​ខេត្តព្រៃវែង​៕​  ​ទូក​ ​ង​ ​ដែល​វែង​ជាងគេ​ ​និង​បាន​បំបែក​ឯតទគ្គកម្ម​ពិភពលោក​ ​(​Guinness​ ​World​ ​Records​)​ ​កំពុង​រង​នូវ​ការរិះគន់​ពី​មហាជន​ ​ដោយ​លើកឡើង​ថា​ ​”​ជោគវាសនា​របស់​ ​ទូក​ ​ង​ ​ដែល​វែង​ជាងគេ​លើ​ពិភពលោក​របស់​កម្ពុជា​ ​ត្រូវ​បាន​ទុកចោល​ក្រោម​ដំបូល​ធ្លុះធ្លាយ​”​។​​ពី​អ្នករិះគន់​ដោយមាន​រូប​ ​ទូក​ ​ង​ ​នៅ​ក្រោម​ដំបូល​ធ្លុះធ្លាយ​ ​អម​ដោយ​សត្វ​គោមួយ​ចំនួន​ ​នៅ​ទីវាល​ស្ងប់ស្ងាត់​មួយ​កន្លែង​ថា​ ​ឯតទគ្គកម្ម​ពិភពលោក​ ​ដែល​បាន​ចំណាយ​លុយ​យ៉ាងច្រើន​នោះ​ ​ជា​ការ​ធ្វើ​ហើយ​ដាក់​តាំង​ឱ្យ​គោ​ទស្សនា​ទៅវិញ​។​អ្នកខ្លះ​ បាន​រិះ​គន​ថា​ ​“​វាសនា​របស់​ទូកង​ ​កម្ពោជិក​បុត្តា​ខេមរា​ត​រី​ ​ដែល​បាន​ជាប់​កំណត់ត្រា​ទូក​វែង​ជាងគេ​លើ​ពិភពលោក​ ​កាលពី​ឆ្នាំ២០១៨​។​ ​មើលទៅ​ការ​មើលថែ​រក្សាទុក​ដាក់​មិន​ស្មើនឹង​តម្លៃ​សោះ​ ​មោទនភាព​បានតែ​ដំបូង​ ​តែ​ចុងក្រោយ​ទុក​ឯង​ចោល​ឱ្យ​គោ​មើល​។​ ​បើ​ពួក​វាយតម្លៃ​កំណត់ត្រា​ពិភពលោក​ឃើញ​ ​គេ​នឹង​ដឹង​ថា​ ​ចរឹ​ត​ជាតិនិយម​របស់​យើង​វា​យ៉ាងម៉េច​នោះ​”​។​​ទាក់ទង​នឹង​ការរិះគន់​ទូកង​នេះ​ ​មានការ​បកស្រាយ​ថា​ ​អាជ្ញាធរ​ ​និង​ក្រុមការងារ​ ​កំពុង​គិតគូរ​យក​ទូកង​នេះ​ ​ទៅ​ដាក់​តម្កល់ទុក​នៅ​សាលាខេត្ត​ព្រៃវែង​ ​ដោយ​សាង សង់​ជា​សារ មន្ទី រ​សម្រាប់​ទុកដាក់​ទូកង​នេះ​ ​ឱ្យ​សាក​សមនឹង​តម្លៃ​ផង​ដែរ​។​ ​ប៉ុន្តែ​ដោយសារ​ទឹកទន្លេ​ឆ្នាំនេះ​ ​បាន​ហក់​ឡើង​ ​ហើយក៏​បាន​ស្រក​ចុះទៅ​វិញ​លឿន​ពេក​ ​ដោយ​យក​ទូក​ទៅ​មិនទាន់​។​ ​ម្យ៉ាងវិញទៀត​ ​ទូកង​ ​ក៏​វែង​ធ្វើ​ឱ្យ​ពិបាក​ក្នុង​កា​ចល័ត​ចុះឡើង​ ​ក៏បាន​ពន្យារពេល​ ​ទុក​នៅ​ទីនោះ​បណ្តោះអាសន្ន​សិន​ ​ដោយ​រង់ចាំ​ជួសជុល​កែ​លម្អ​បន្ថែម​ទៀតផង​ដែរ​ ​មុននឹង​យក​ទៅ​ទុកដាក់​នៅកន្លែង​ដែល​បាន​រៀបចំ​យ៉ាង​ល្អ​។​​