កតញ្ញូមែន! អត់ពីអ្នកម្តាយច្រើនឆ្នាំ សុខ ពិសី Surpriseកាដូរដ៌មានតំលៃជូនអ្នកមីង ដែលមើលថែខ្លួនកន្លងមក…(មានវីដេអូ)

ភ្នំពេញ៖​  ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កញ្ញា សុខ ពិសី កាន់តែមានប្រជាប្រិយភាព ខ្លាំងឡើងជាលំដាប់ហើយ ថែមទាំងមានរូបសម្រស់ លេចធ្លោគួរឲ្យចាប់អារម្មណ៍ទៀតផង។ លើសពីនេះ ក្រៅពីសម្លេងពីរោះរណ្ដំហើយ សុខ ពិសី តែងតែមានស្ទាយ៍ រៀ បចំខ្លួនបានស្អាតសមសួននឹងរាងរៅ ជាពិសេស កាលីបទាន់សម័យជានិច្ច មិនដែលធ្វើឲ្យហ្វេនៗ មានការទាស់ចិត្តទេ។តារាស្រីដ៏មានប្រជាប្រិយភាពសន្ទុះឡើងកាន់តែខ្លាំង កញ្ញាសុខ ពិសី បានបាត់បង់អ្នកម្តាយជាទីស្រលាញ់អស់ពេលជាច្រើនឆ្នាំមកហើយ ដោយសារតែហេតុការណ៍អាក្រក់នឹកស្មានមិនដល់។តែទោះជាបាត់បង់ម្តាយយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាតារាស្រីរូបនេះក៏នៅមានអ្នកម្តាយមីងជាទីស្រលាញ់របស់ខ្លួន នៅមើលថែរក្សា ផ្តល់ភាពកក់ក្តៅឲ្យនាងគ្រប់ពេល ខណៈពេលដែលនាងបានហៅថា​ម្តាយ ទី២ផងដែរ។ ទន្ទឹមនឹងនេះ តារាស្រីរូបនេះបានធ្វើការបង្ហោះវីដេអូមួយ ដែលបានធ្វើការ Surprise ម្តាយមីងយ៉ាងរំភើបខ្លាំង។ដោយក្នុងនោះនាងក៏បានធ្វើការរៀបរាប់តាមរយៈវីដេអូ ជាមួយនឹងពាក្យពេចន៍មួយចំនួនយ៉ាងដូច្នោះថា៖«បន្ទាប់ពីម្តាយខ្ញុំ  គាត់គឺជាម្តាយទីពីរដែលតែងតែផ្តល់ក្តីស្រលាញ់ការយកចិត្តទុកដាក់ និងបារម្ភពីខ្ញុំ មួយរយះនេះខ្ញុំរវល់ខ្លាំងពេកទើបជូនកាដូខួបកំណើតគាត់មុនកំណត់ ស្រលាញ់ម្តាយមីងខ្ញុំខ្លាំងជាងអ្វីដែលខ្ញុំអាចនិយាយ»។ជាមួយនឹងពាក្យទាំងនេះ ពិតជាធ្វើឲ្យអ្នកមីងរបស់នាងរំភើបខ្លាំង ថែមទាំងបើកមកជាមួយនឹងក្រវិលពេជ្រ មួយគូ ដ៏មានតម្លៃជូនដល់គាត់​ធ្វើឲ្យម្តាយមីងរបស់នាង ពិតជារំភើបខ្លាំងចង់ហោះទៅហើយ។ ក្រោយពីបានឃើញបែបនេះ អុ្នកគាំទ្រមួយចំនួនក៏បានធ្វើការសរសើរដល់នាង ដែលមានទឹកចិត្តល្អ ដឹងគុណម្តាយមីងខ្លាំងបែបនេះ​៕ ប្រិយមិត្តជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

បន្ទាប់ពីម្តាយខ្ញុំគាត់គឺជាម្តាយទីពីរដែលតែងតែផ្តល់ក្តីស្រលាញ់ការយកចិត្តទុកដាក់និងបារម្ភពីខ្ញុុំ💓មួយរយះនេះខ្ញុំរវល់ខ្លាំងពេកទើបជូនកាដូខួបកំណើតគាត់មុនកំណត់💓ស្រលាញ់ម្តាយមីងខ្ញុំខ្លាំងជាងអ្វីដែលខ្ញុំអាចនិយាយ🙏💓

Posted by Sok Pisey Official on Sunday, December 8, 2019