អស់សង្ស័យហើយ! ទស្សនាវីដេអូពេញនៃការប៉ះទង្គិចសំដីគ្នានោះ បានដឹងស្វែង សុជាតា និង ដួង ម៉ានិច ធ្វើស៊ីគេឯងសា ហាវ..(មានវីដេអូ)

ភ្នំពេញ ប្រិយមិត្តជ្រាបច្បាស់រួចហើយថាកាលពីថ្មីៗនេះ កិច្ចសម្ភាសន៍របស់ អ្នកនាង ស្វែង សុជាតា ជាមួយ ដួង ម៉ានិច កម្មវិធីបានបង្ហាញ​ត្រឹមតែ​វីដេអូខ្លីមួយ ដែលជាការ​ប្រូម៉ូតផ្សាយ​ពីតារាកិត្តិយស​ប្រចាំសប្តាហ៍។ តែនៅក្នុងវីដេអូនោះ បែរជាបានបង្ហាញ​ពីការមិន​ចុះ​សម្រុងគ្នា រវាងតារាកិត្តិយស​ទាំងពីរ ហើយបង្កជាការប៉ះពាក្យសម្ដីពេញកិច្ចម្ភាសន៍តែម្ដង។ ក្រោយពីបានឃើញវីដេអូនោះ មាន​មហាជន​ជាច្រើន​បានកើត​ការសង្ស័យ និងមិនអស់ក្នុងចិត្តថា វាជាការសម្ដែង ឬក៏ជាការពិត។ គូរំលឹកផងដែលថា កម្មវិធី 3Fun ជាកម្មវិធីកម្សាន្តមួយដែលតែងតែបង្ហាញជូនវត្តមានតារាកិត្តិយសល្បីៗមួយរូប ជារៀងរាល់សប្ដាហ៍នៅថ្ងៃសុក្រ។ តែយ៉ាងណាមិញ នៅថ្ងៃសុក្រសប្ដាហ៍នេះ មានកំពូលតារាសម្ដែងដល់ទៅ២រូបប៉ះគ្នា គឺអ្នកនាង ស្វែង សុជាតា និងកញ្ញា ដួង ម៉ានិច។ដោយឡែក កាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះ 3Fun បានបង្ហាញវីដេអូពេញនៃកិច្ចសម្ភាសន៍ដែល​ធ្វើឱ្យទស្សនិកជនលែង​មាន​មន្ទិល​សង្ស័យត ទៅទៀត គឺដោយសារតែជម្លោះនៅក្នុងវីដេអូមុន​នោះគ្រាន់តែ​ជាការសម្ដែងលេងសើច និងធ្វើស៊ី​ផ្លូវចិត្តអ្នក​គាំទ្រ​តែ​ប៉ុណ្ណោះ ដោយតារាកិត្តិយសបានលាក់ការណ៍មិនឱ្យពិធីករ កុសុម៉ា និងផេនខេក បានដឹងមុននោះទេ ធ្វើឱ្យអ្នក​ទាំងពីរជឿ​ស្លុង​តែម្ដង ស្មានថាពួកគេឈ្លោះគ្នា​ពិតមែន។ ពេលបានដឹងការពិតហើយ មិនមែនតែ កុសុម៉ា និងផេនខេក នោះទេដែលហួសចិត្ត និងចាញ់បោក​ការសម្ដែងនេះ សូម្បីតែ​ទស្សនិកជន​ជាច្រើន​ក៏ជឿតាមដែរ។ សូមទស្សនាវីដេអូពេញខាងក្រោមនេះ