ខ្លំាងបាត់! ស្ទើរតែមិនជឿម្មង ឌួង ម៉ានិច ប៉ះទង្គិចសំដីគ្នាជាមួយអ្នកនាង ស្វាយ សុជាតា ខណះពេលសម្ភាសន៍ក្នុងកម្មវិធី 3Fun(មានវីដេអូ)

ភ្នំពេញ កាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាង ក្រោយផ្ទុះវីដេអូមួយ មានការស៊ែរតគ្នាៗជាច្រើន នៅក្នុងវីដេអូសម្ភាសន៍ខ្លីដែលបានបង្ហាញជូនតាមរយៈផេកផ្លូវការរបស់ 3Fun ឃើញថាវត្តមានរបស់ តារាសម្ដែងឆ្នើមទាំងពីរបាន​ជួបគ្នា នៅក្នុងកម្មវិធីតែ មួយ តែដោយសារតែកាយវិការ និងពាក្យសម្ដីរបស់ ដួង ម៉ានិច នៅពេលបើកក្បាល​កម្មវិធីដំបូងធ្វើឱ្យ​អ្នក​នាង ស្វែង សុជាតា ដែ លជារៀមច្បងមានការមិនពេញចិត្ត ហើយបានបោះសម្ដីថា ម៉ានិច ឈ្លើយនិងមិនគោរពរៀមច្បង។ប្រឡូកសិ ល្បៈយូរឆ្នាំហើយ នេះជាលើកទីមួយដែលគេបានឃើញតារាសម្ដែងស្រករក្រោយ ដួង ម៉ានិច ប៉ះពាពាក្យសម្ដីជាមួយ​តារា​រៀមច្បង​គឺ អ្នកនាង ស្វែង សុ ជាតា នៅ​ក្នុងកម្មវិធី​កម្សាន្តមួយឈ្មោះ 3Fun ។ដោយឡែក ដួង ម៉ានិច វិញក៏មិនព្រមទន់ដែរ នាងនៅតែអះអាងថានេះជាទម្លាប់ធម្មតារបស់នាងទៅហើយ ហើយខ្លួនក៏មិនបាន​ធ្វើអ្វី​ហួស​ហេតុ​ពេក​ដែរ។ ដោយសារតែ​ឃើញនូវសកម្មភាព មិនចុះសម្រុងបែបនេះ ពិ ធីករពិធីការិនីទាំង៣រូប រួមមាន កញ្ញា កុសុម៉ា លោក អៀង វិច្ឆ័យ និង ផេនខេក បានព្យាយាមសម្របសម្រួល និងសុំឱ្យតារាកិត្តិ យសទាំងពីរ​កុំប្រកាន់​ខឹង​គ្នា។ទោះយ៉ាងណា យើងនៅមិនទាន់អាចអះអាងបាន១០០% នៅឡើយទេថា នេះជាការពិត ឬគ្រាន់តែជាការសម្ដែងលេងសើច ព្រោះថាវីដេអូពេញនៅមិនទាន់ផ្សាយជូនទស្សនាទេ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ