ព្រឺក្បាលខ្ញាកៗ! ចេញតែឆ្ងល់មិញបានទូរទឹកកកហ្នឹង បើកបិតៗរហូតចឹងដល់ឆែកកំាម៉េរ៉ាមើល ម៉ែអើយឃើញខ្មោចកំពុងតែ…(មានវីដេអូ)

ថៃ ៖​ ហេតុការណ៏នៅក្នុងផ្ទះនោះបានកើតឡើងនៅកណ្ដាលអាធាត្រ វេលាម៉ោង២យប់ នៅសុខៗស្រាប់តែទូរទឹកកកជាន់លើបានរបើកចេញដោយមិនមានមនុស្សប៉ះពាល់វាឡើយ ម្យ៉ាងទៀតនៅជុំវិញផ្ទះពុំមានខ្យល់បក់អ្វីទេ។ថ្នេះកាសែតនៅស្រុកថៃបានចុះផ្សា យពី ហេតុការណ៏មួយតាមរយៈវីដេអូឃ្លីបថតជាប់កាំមេរ៉ាសុវត្ថិភាពពីផ្ទះលេខ៣៥/១៨ ក្រុមទី៦ ទីរួមខេត្តឈុនបុរី​ ប្រទេសថៃ ផ្ទះកើតហេតុគឺជាផ្ទះលក់វត្ថុបុរាណ តាមការរៀបរាប់ឲ្យបានដឹងពីស្រ្ដីវ័យចំនាស់ឈ្មោះអាំផ៉ន អាយុ៦៣ឆ្នាំ ដែលត្រូវជាម្ចាស់ហាងព្រមទាំងបាននាំទៅមើលទូរទឹកកកកើតហេតុ ថែមទាំងបានប្រាប់បន្តទៀតថា ទូរទឹកកកនេះគឺនៅថ្មី ចំណែកគម្របកៅស៊ូរបស់ទូរទឹកកកនៅប្រើប្រាស់បានយ៉ាងល្អ ពេលបើកម្ដងត្រូវប្រើកម្លាំងទាញផងដែរ។ អ្នកស្រីបានបញ្ជាក់ប្រាប់ថា នៅក្នុងហាងមានតុសម្រាប់គោរ ពបូ ជាវត្ថុសក្ការៈដូចជារូបព្រះពុទ្ធរូប ព្រះឥសី និងកូនក្រកជាដើម។លុះមកដល់ពេលព្រលឹមឡើងអ្នកស្រីមានការសង្ស័យថាមាន ចោរចូលមកលួចទ្រព្យសម្បត្តិរបស់គាត់ ទើបឲ្យកូនប្រុសបើកកាំមេរ៉ា​ CCTV មើលស្រាប់តែមិនប្រទះជួបអ្វី ឡើយ ហើយទូរទឹកកកនោះទោះបីមានខ្យល់បក់ខ្លាំងយ៉ាងណាក៏មិនអាចបើកវាបានដែរ តែគាត់មិនចាប់អារម្មណ៏ឡើយព្រោះផ្ទះគាត់តែងតែជួបរឿងបែបនេះជាញឹកញាប់ខ្លាំង ដោយសារតែកូនប្រុសគាត់ចូលចិត្តទិញរថយន្ដដឹកសពចាស់ៗមកលក់បន្តរាប់មិនអស់។បន្ទាប់ពីបានទស្សនូវីដេអូឃ្លីបនេះហើយ ម្យ៉ាងទៀតហេតុការណ៏ស្រដៀងនេះក៏ឧស្សាហ៏កើតមានលើផ្ទះអ្នកស្រីទើបខ្លួនគាត់សន្និដ្ឋានថា ដួងវិញ្ញាណខន្ធអាចឃ្លានទើបពួកគេចេញមករកចំណីទទួលទាន ឬអាចកូនក្រកដែលចិញ្ចឹមចេញមករកនំញ៉ាំផ្សេងៗ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ