សង្ឃឹមហើយ! ទីបំផុតមានបងស្រីស្អាតចិត្តល្អជាថៅកែហាងពេជ្រ ឧបត្ថម្ភម៉ូតូម៉ាក ឌ្រីមសង់ ឆ្នាំ២០២០មួយគ្រឿងដល់អ្នកគ្រូនោះហើយ

ហ្វេសប៊ុក ៖ បន្ទាប់មកមានមហាជនជាច្រើននៅក្នុងបណ្តាញសង្គមបានសម្តែងអារម្មណ៍អាណិតអាសូរដល់អ្នកគ្រូរួចថែមទាំងបាននិយាយពាក្យក្នុងចិត្តថា ក្នុងនាមជាអ្នកគ្រូបង្រៀនម្នាក់ គឺពិតជាពិបាកខ្លាំងណាស់ ត្រូវខិតខំបង្រៀនកូនសិស្សមិនថាព្រឹក ថ្ងៃ លា្ងចនោះទេខំប្រឹងព្យាយាមណាស់ ដើម្បីឲ្យកូនរបស់គេមានអនាគតភ្លឺសា្វង និងមានចំណេះជាប់តាមខ្លួន ។នេះបើយោងទៅតាមគនណិហ្វេសប៊ុកមួយដែលមានឈ្មោះថា Dana Try បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ គ្រូបង្រៀនជាអ្នកមានគុណទី២ ជាអ្នកផ្ទេរចំណេះវិជ្ជា ដើម្បីអនាគតប្អូនៗ។ ខ្ញុំពិតជាសរសើរទឹកចិត្តអ្នកគ្រូ​ ម៉ៅ ខ្លាំងណាស់ ហើយក៏អាណិតខ្លាំងដែរ ព្រោះត្រូវដើរមកបង្រៀនក្មេងៗរាល់ថ្ងៃបែបនេះ​ខ្ញុំមិនដឹងថាលើវាលខ្សាច់ មានផ្លូវអាចជិះម៉ូតូបាន ឬអត់ទេ ខ្ញុំចង់លើកទឹកចិត្តអ្នកគ្រូ ដោយជួយជាម៉ូតូម៉ាក ឌ្រីមសង់ ឆ្នាំ២០២០មួយគ្រឿង ហើយដឹកឱ្យគាត់ដល់កន្លែងតែម្ដង​ ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើររបស់គាត់។មានបងប្អូនណាស្គាល់គាត់ ឬនៅជិតគាត់ទេ ខ្ញុំចង់ដឹងច្បាស់ថាគាត់នៅទីណា អាចយកម៉ូតូទៅជូនគាត់ដល់កន្លែងបានឬអត់។ បើមានអ្នកស្គាល់ ជួយប្រាប់ផង​ ធ្វើអំពើល្អទាំងគ្នា  ៕ សូមរំលឹកផងដែលថា កាលពីពេលកន្លងទៅថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Thoeun Pnn បានធ្វើការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមថា ៖​ទឹកចិត្តគ្រូបង្រៀនអ្នកកោះសំរោងប្រហែលជាស្គាល់អ្នកគ្រូច្រេីនណាក់ទឹកចិត្តគ្រូបង្រៀនពិតជាល្អពេកហេីយ​អ្នកគ្រូជាម្តាយទី២បន្ទាប់ពីម្តាយឪពុកបង្កេីត​ សូមកុំមេីលងាយឬស្អប់គ្រូរបស់អ្នកបេីគួរដឹងគុណគួរតែធ្វេីទៅ​ ឬលេីកទឹកចិត្តគាត់តាមវិធីណាមួយ​  “ពេលកូនគេរៀនពូកែ​ គេថាពូជគេល្អ​ បេីកូនគេរៀនមិនចេះអក្សរគេបន្ទោសមកពីគ្រូបង្រៀនមិនកេីត”. បញ្ជាក់ខ្ញុំនឹងមានការលេីកទឹកចិត្តដល់អ្នកគ្រូជាថវិកានឹងសំភារះខ្លះ​ក៏ដូចជាក្មេងៗសិស្សានុសិស្សជាសំភារះសិក្សា​ សំលៀកបំពាក​ បងប្អូនអាចចូលរួមបាន​ អរគុណអាចទំនាក់ទំនងសួរពត៌មានបាន​ 0976667575