បើទោះជា កុសុម៉ា ដើរ​ចេញ​ពី​កម្មវិធី «ពេញចិត្ត​ឬអត់» ដោយមិនទាន់ដឹង​មូលហេតុច្បាស់ក៌ដោយតែ តាប៊ុយ សូមនូមពរអោយហ្វេនៗកុំ….(មានវីដេអូ)

(ភ្នំពេញ)៖ ប្រិយមិត្តពិតជាស្គាល់ពិធីការនីដ៌មានប្រជាប្រិយភាពគឺ កញ្ញា សុភ័ក្រ្ត កុសុម៉ា  ជាពិធីការិនីដ៏មានប្រជាប្រិយភាព នៅក្នុងកម្មវិធី «ពេញចិត្តឬអត់» ជាមួយនឹងពិធិករស្រស់សង្ហារលោក តាប៊ុយ។ ដោយឡែកស្រាប់តែថ្មីៗនេះ ទស្សនិកជនមានការភ្ញាក់ផ្អើល ក៏ដូចជាងឿងឆ្ងល់យ៉ាងខ្លាំង ខណៈដែលស្ងាត់ៗ ពិធីការិនីរូបនេះ បានសម្រេចចិត្តដើរចេញ​​ពីតំណែងពិធីការិនីក្នុងកម្មវិធីនេះ ដោយគ្មានមូលហេតុទាល់តែសោះ។ ជាមួយនឹងការលើកឡើងបែបនេះ ពិធីករក៏ដូចជាអ្នករៀបចំកម្មវិធីលោក តាប៊ុយ ក៏បានចេញវីដេអូបកស្រាយ ពីការលាឈប់របស់ សុភ័ក្ត្រ កុសុម៉ា ទោះបីជាលោកមិនបានដឹងច្បាស់ពីមូលហេតុ នៃការដើរចេញរបស់នាងក៏ពិតមែន ប៉ុន្តែលោកបានសំណូមពរដល់​របស់មហាជនមួយចំនួន​ សូមកុំមានការពោលពាក្យមិនសមរម្យ ឬមានការយល់ច្រឡំទៅ លើ កុសុម៉ា ថា បានល្បីរត់ចោលទ្រនំ ព្រោះថាលោកនិងនាង មិនមានបញ្ហាអ្វីជាមួយគ្នាឡើយ។ ម្យ៉ាងវិញទៀត តាប៊ុយ ក៏បានស្នើ​ដល់អ្នកគាំទ្រ ឲ្យនៅតែបន្តការស្រឡាញ់គាំទ្រ ដល់រូបលោក និងសុភ័ក្រ្ត កុសុម៉ា បន្តទៅទៀត​។តាមរយៈការចាកចេញពីកម្មវិធី «ពេញចិត្តឬអត់» របស់ពិធីការិនី កញ្ញា សុភ័ក្រ្ត កុសុម៉ា ដោយមិនដឹងពីមូលហេតុច្បាស់លាស់បែបនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រតារាស្រីរូបនេះ បានចោទជាចម្ងល់ជាច្រើនការចាកចេញរបស់ពិធីការនី សុភ័ក្រ្ត កុសុម៉ា ក្នុងកម្មវិធី «ពេញចិត្ត ឬអត់» បានធ្វើឲ្យ តាប៊ុយ មានការពិបាកចិត្តជាខ្លាំង ដោយលោកត្រូវគិតពិចារណាថា ត្រូវកែសម្រួលកម្មវិធីបែបណា ទើបឲ្យមានការចាប់អារ ម្មណ៍ជាថ្មី ពីសំណាក់ទស្សនិកជន នៅពេលដែលដៃគូដ៏ស័ក្តិសមបំផុត គឺកញ្ញា សុភ័ក្រ្ត កុសុម៉ា ចាកចេញទៅ។ ជាមួយគ្នានេះ លោ កក៏សំណូមពរដ៏មហាជន សូមកុំមានការវាយប្រហារទៅលើ សុភ័ក្រ្ត កុសុម៉ា ដែលដើរចេញពីកម្មវិធីគ្មានមូលហេតុ ប្រហែលជានាងមានបញ្ហាចាំបាច់អ្វីមួយហើយ ទើបនាងសម្រេចចិត្តបែបនេះ។ លោកបន្តថា ទោះបីជាមិនមានឱកាសបានធ្វើកម្មវិធី​រួមគ្នា នៅលើស្ថានីយ៍ទូរទស្សន៍ក៏ដោយ តែតាប៊ុយ ក៏សង្ឃឹមថា រូបលោក នឹងអាចប៉ះគ្នាម្ដងទៀត ក្នុងកម្មវិធីផ្សេងៗជាមួយ កញ្ញា សុភ័ក្រ្ត កុសុម៉ា តាមរយៈកម្មវិធីតាមក្រុមហ៊ុនផ្សេងៗ ជាក់ជាមិនខាន៕ ប្រភព Fresh News សូមទស្សនាវីដេអូខាងក្រោមនេះ

ចង់និយាយរឿងពេញចិត្តឬអត់ទឹកអប់ពីបារាំង33mlលក់11$1ដបម្ស៉ៅccចុះ50%សល់17.5$បើទិញឬចង់មើលម៉ាកសូមinbox

Posted by Vj Taboi on Sunday, December 1, 2019