ថ្វីត្បិតតែគាត់បែក ក៌ពិតមែនប៉ុន្តែច្រៀងបានពិរោះមិនចាញ់តារាទេ ប៉ូលលិសស្តាប់ឡើងព្រឺសំបុរទៅហើយ(មានវីដេអូ)

ភ្នំពេញ កាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាង ក្រោយពេល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ មានគេហទំព័រ ហ្វេសប៊ុកមួយ ដែលមានឈ្មោះ JM_Buzz បានបង្ហោះទិដ្ឋភាពវីដេអូមួយ ស្ដីពីសមត្ថកិច្ចបានសួរចម្លើយជនសង្ស័យម្នាក់ ជាប់ចោទពីបទចែកចាយ និងប្រើប្រាស់ថ្ នំា ប៉ុន្ដែអ្វីដែលជាការចាប់អារម្មណ៏ខ្លាំង ចំពោះវីដេអូមួយនេះ ដែលធ្វើឲ្យមានការស៊ែរចែករំលែករហូតទៅដល់រាប់ពាន់ ដងឯណោះ ក៏ព្រោះតែជនសង្ស័យរូបនេះ បានឆ្លើយសំនួរបានយ៉ាងល្អ ដោយមានឃ្លោងឃ្លារ ចុងជួន ផ្ទួន ស្ដាប់ទៅពិតជារណ្ដុំ ខ្លាំ ងណាស់។យ៉ាងណាមិញ នាព្រឹកថ្ងៃទី០៦ ខែធ្នូ នេះដែរ ជនសង្ស័យខាងលើនេះ បានបង្ហើរសំនៀងរបស់ខ្លួន ទាំងដៃជាប់ខ្នោះ នូវ បទចម្រៀងប្រពៃណីបុរាណ យ៉ាងពិរោះរណ្ដំ ដែលធ្វើឲ្យមហាជនកាន់តែមានការកោតសរសើរអំពីស មត្ថភាពរបស់បុរសរូបនេះជាខ្លាំង។ ប៉ុន្ដែក្នុងនោះដែរ មហាជនក៏បានសម្ដែងការសោកស្ដាយ ដែលបុរសរូបនេះ បានប្រើប្រាស់ ឡើងងខូចសតិ និងខូតអស់អនាគតទៅហើយ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

បែកថ្នាំ តែច្រៀងពិរោះ 😂😂

Posted by Vannak Chun on Thursday, December 5, 2019