ក្រោយសំរាលកូនប្រុសដោយសុវត្ថិភាពរួចអ្នកនាង ឪក សុគន្ធកញ្ញា បានបង្ហាញមុខ និងថ្លែងអំណរគុណដល់គ្រូពេទ្យម្នាក់ថា….

ភ្នំពេញ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសដំណក់ឈា មរួមគ្នាជាមួយ លោក អ៊ឹង សុខលី ហើយ។​ ដោយអ្នកនាង​ ឱក សុគន្ធកញ្ញា បានបង្ហាញរូបថតកូនប្រុសដំបូងរបស់ខ្លួនជាសាធារណៈ បន្ទា ប់ពីអ្នកនាងបានសម្រាលតាំងពីថ្ងៃទី ១១ ខែវិច្ឆិកាកន្លងទៅ នៅមន្ទីរពេទ្យមួយនៃប្រទេសថៃ​។ នៅក្នុងមន្ទីរពេទ្យ Bumru ngrad​ ​​ប្រទេសថៃ ធ្វើឲ្យក្រុមគ្រួសារ និងស្វាមីរបស់អ្នកនាងសប្បាយចិត្តជាខ្លាំង។ កូនប្រុសរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក អុឹង សុខលី មានឈ្មោះថា ឆលី អុឹង កើតនៅវេលាម៉ោង ១ និង៣១នាទី ថ្ងៃត្រង់ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសថៃ ទម្ងន់​ 3.75 គីឡូក្រាម។ហើយថ្ងៃនេះផងដែរ អ្នកម្តាយសម័យថ្មី ឱក សុគន្ធកញ្ញា បានបង្ហាញមុខអ្នកគ្រូពេទ្យម្នាក់ដែលបានជួយសម្រាល និងមើលថែកូនប្រុសរបស់ខ្លួនពេលសម្រាល ក្នុងនោះអ្នកនាង ឱក សុគន្ធកញ្ញា ក៏បានថ្លែងអំណរគុណនៅក្នុងហ្វេសបុកផេចកូនរបស់ខ្លួនឈ្មោះ “Oeng Panhaboth – Charlie” ថា: “ថ្ងៃនេះ​ សូមណែនាំអ្នកគ្រូពេទ្យ Somsri ដែលបានជួយអ្នកម្តាយ បង្កើតបញ្ញាបុត្រ មកដោយសុវត្ថិភាព។ សូមអរគុណអ្នកគ្រូពេទ្យ​ និងក្រុមការងារទាំងអស់។ ”៕ សូមទស្សនារូបភាពខាងក្រោមនេះ