អាណិតណាស់! ការងារច្រើនពេក ខ្ញុង ធ្លាក់ខ្លួនដេកពេទ្យព្យួស៊ឺរ៉ូមយ៉ាងស្លេកស្លំាង លើសពីនេះទៅទៀតគឺខកខានមិនបានទៅ….

ភ្នំពេញ ៖ប្រិយមិត្តពិតជាស្គាល់តារាកំប្លែងដ៌មានប្រជាប្រិយភាពគឺអ្នកនាង ខ្ញុង តាមរយះកាកំប្លែងពាក្យពេចន៌សំដីតែងតែអោយពុក ម៉ែសើចរីករាយបំពាត់ទុក្ខកង្វល់នោះយ៉ាងណាមិញមួយរយៈក្រោយនេះ តារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន អ្នកនាង ខ្ញុង ត្រូវបានមហាជនសង្កេតឃើញថា ហាក់សប្បាយរីករាយកើបលុយពីការសម្ដែងកំប្លែង កាត់សក់តាមពិធីមង្គលការនានា និងរបរលក់សាច់ក្រកឥតខ្លាចនឿយហត់នោះ ជារើយៗគេតែងសង្កេតឃើញអ្នកនាងពិតជារវល់ណាស់ចំពោះអាជីវកម្មលក់អនឡានក៌ដូចជាលក់ផលិតផលនានាជាច្រើនប៉ុន្តែអ្វីកាន់តែភ្ញាក់ផ្អើលនោះ ស្រាប់តែត្រូវធ្លាក់ខ្លួនឈឺខានបានបំពេញការងារទៅវិញ។យ៉ាងណាមិញ យោងតាមគណនីផ្ទាល់ខ្លូន របស់នាងបានបង្ហោះរៀបរាប់ទាំងសោកស្ដាយ និងសុំទោសដល់ម្ចាស់កម្មវិធីដូច្នេះថា«សូមអធ្យាស្រ័យចំពោះម្ចាស់កម្មវិធីយ ប់មិញនឹងព្រឹកនេះដែលមិនបានចូលរួមពិតជាសោកស្ដាយ តែពេលនេះខ្ញុំរាងធូរបន្តិចហើយស្អែកថ្ងៃទី 6 រហូតទៅសង្ឃឹមថានឹងបានធ្វើការដូចធម្មតាបើធ្វើមិនបានទេដាច់ខែដាច់ខ្យល់ហើយ»៕ សូមទស្សនារូបភាពខាងក្រមនេះ