ពិសេសមែន! លោកគ្រូ Félix ថាវគ្គបន្តទោះប៉ះ វៀតណាម ថៃ ឬ ឥណ្ឌូនេស៊ី ក៏ដោយ កម្ពុជាមកទីនេះដើម្បី….

ហ្វីលីពីន ប្រិយមិត្តជ្រាបច្បាស់រួចហើថាថ្ងៃនេះពិតជារំភើបជាខ្លំាងដោយសារតែ ក្រុម​បាល់ទាត់ U22 កម្ពុជា​បាន​សាង​ប្រវត្ តិ សាស្ត្រ​ជា​លើក​ដំបូង​ឡើង​ទៅ​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ បន្ទាប់​ពី​យក​ឈ្នះ U22 ម៉ាឡេស៊ី ៣-១ មុន​នេះ​នៅ​ប្រទេស​ហ្វីលីពីន។ក្រោយពីបញ្ចប់ការប្រកួតចុងក្រោយនៃពូល A បានបញ្ចប់ ដោយលទ្ធផលកម្ពុជាបានយកឈ្នះ ម៉ាឡេស៊ី ក្នុងលទ្ធផល ៣ ទល់នឹង ១ រកបានដោយកីឡាករ អ៊ិន សុដាវីត, សៀង ចន្ធា និង កែវ សុផេង ដែលធ្វើឱ្យកម្ពុជាឡើងទៅឈរនៅ លេខ ២ ពូល A មាន ៧ ពិន្ទុ ក្រោយប្រកួតឈ្នះ ២ ស្មើ ១ និង ចាញ់ ១ និង មានគ្រាប់ចំណេញដល់ទៅ ៧ គ្រាប់។ក្រុមលេខ ២ ពូល A កម្ពុជា នឹងត្រូវជួបជាមួយនឹងក្រុមលេខ ១ ប្រចាំពូល B ដែលអាចជា វៀតណាម ថៃ ឬ ឥណ្ឌូនេស៊ី ដែលលទ្ធផលច្បាស់នឹងចេញនៅក្រោយការប្រកួតនៅថ្ងៃស្អែកនេះ ។ ឆ្លៀតក្នុងសន្និសីតកាសែតក្រោយចប់ការប្រកួត លោក Félix   Dalmas ដែលមានតួនាទីជាគ្រូបង្វឹកក្រុមកម្ពុជា ប្រចាំស៊ីហ្គេមនេះ បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានថា លោកមិនបានភ័យខ្លាចក្រុមឡើងមកពីពូល B ឡើយ ដោយលោកបាននិយាយថា ទោះបីជាប៉ះ វៀតណាម​ ថៃ ឬ ឥណ្ឌូនេស៊ី ក៏ដោយលោកនឹងកូនក្រុមរបស់លោកនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីយកឈ្នះ ព្រោះក្រុមលោកមកទីនេះដើម្បីដណ្តើមមេដាយមាស ។ សូមទស្សនារូបភាពខាងក្រោមនេះ