រំភើបជំនួស! ក្រោយកីឡាករកម្ពុជាយើងឈ្នះការប្រកួត ៣ទល់និង១ ភ្លាមៗនោះឧកញ៉ា គីម ហ៊ាង ប្រកាសឧបត្ថម្ភទឹកប្រាក់ចំនួន…

ប្រិយមិត្តជ្រាបច្បាស់រួចហើយថា ថ្ងៃនេះពិតជារំភើបជាខ្លំាងក្រោយ កាតប្រកួតSEA Games 2019 នៅប្រទេសហ្វីលីពីន​ដែលកម្ពុជានឹងឡេីងទៅប្រកួតបន្តនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ ក្នុងនោះផងដែល ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជាបានយកឈ្នះ U22 ម៉ាឡេស៊ីក្នុងលទ្ធផល(CAMBODIA 3:1 MALAYSIA) ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានប្រកាសឧបត្ថម្ភក្រុមជម្រើសជាតិ(U22)កម្ពុជាភ្លាមៗបន្ទាប់ពីក្រុមគោព្រៃកម្ពុជានេះ ដណ្ដើមបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃកីឡាស៊ីហ្គេមលើកទី៣០ជាប្រវត្តិសាស្ដ្រតាមរយៈការប្រកួតឈ្នះក្រុម(U2 2)ម៉ាឡេស៊ីដោយលទ្ធផល៣-១ នាល្ងាចថ្ងៃទី០៤ខែធ្នូនេះ។លោកបញ្ជាក់ថា KW Cambodia ពិតជាមានមោទនៈភាពចំពោះការឧបត្ថម្ភនេះបើទោះជាមិនច្រើនតែយើងចង់បង្ហាញពីការគាំទ្ររបស់យើងចំពោះវិស័យបាល់ទាត់នៅកម្ពុជានិងទៅអនាគត។ លោកក៍បានបន្ថែមទៀតថា«ខ្ញុំ Fan បាល់ទាត់កម្ពុជាជាង៣០ឆ្នាំមកហើយ ខ្ញុំមិនដែលឃើញជម្រើសជាតិយើងល្អដូច ឆ្នាំនេះទេ។ ហេតុនេះយើងទើបខ្ញុំចង់ឧបត្ថម្ភនិងលើកទឹកចិត្ដដល់ពួកគាត់ដែលបង្ហាញពីការលេងតំណាងជាតិពិតៗ។ នេះគ្រាន់តែជាការចាប់ផ្ដើម ប៉ុន្ដែនៅថ្ងៃក្រោយខ្ញុំនឹងបន្ដឧបត្ថម្ភគាំទ្រក្រុមជម្រើសជាតិកម្ពុជាបន្ដទៀតឲ្យកម្ពុជាធ្វើបានល្អដូច្នេះគឺខ្ញុំសប្បាយចិត្ត»៕ក្រុមហ៊ុន KW Cambodia នឹងផ្តល់រង្វាន់ដល់(U22)កម្ពុជាដូចខាងក្រោម៖ទី១៖ ផ្តល់ប្រាក់រង្វាន់ ១២ ០០០ ០០០រៀល(៣ពាន់ដុល្លារ)សម្រាប់វគ្គនេះ។ទី២៖ នឹងផ្តល់ប្រាក់រង្វាន់ ១៦ ០០០ ០០០រៀល(៤ពាន់)បើបានលេខ៣។ទី៣៖ នឹងផ្តល់ប្រាក់រង្វាន់ ២០ ០០០ ០០០រៀល(៥ពាន់ដុល្លារ)បើបានលេខ២។ទី៤៖ នឹងផ្តល់ប្រាក់រង្វាន់ ៤០ ០០០ ០០០រៀល(១ម៉ឺនដុល្លារដុល្លារ)បើបានលេខ១។