ហ្វីលីពីន លទ្ធផលនេះ នាំឲ្យកម្ពុជាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មាន ក្នុងរយៈពេល៦០ឆ្នាំ នៃព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននេះ ។ពិតជារំភើបណាស់! ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា បានយកឈ្នះម៉ាឡេស៊ី ៣-១ នាការប្រកួតចុងក្រោយនៅក្នុងពូល A នៃព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន ខណៈម្ចាស់ផ្ទះហ្វីលីពីនឈ្នះទីម័រខាងកើត ៦-១ ។ សូមបញ្ចាក់ផងដែលថា ព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំប្រចាំតំបន់អាស៊ាន SEA Games ដែលហ្វីលីពីនធ្វើម្ចាស់ផ្ទះឆ្នាំនេះ ត្រូវបានបើកការប្រកួតផ្លូវការនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ ឆ្នាំនេះមានអត្តពលិកជិត៦ពាន់នាក់ ដែលមកពី១១ប្រទេសចូលរួម ពួកគេត្រូវប្រកួតប្រជែងលើ៥៦ប្រភេទកីឡា ខណៈកម្ពុជាបញ្ជូនអត្តពលិក៣១ប្រភេទកីឡា
ឲ្យចូលរួម។ ក្នុងថ្ងៃនេះផងដែលក្រោយ កីឡាករកម្ពុជាយកឈ្នះបាល់ដោយ ៣ ទល់១ នោះ កែវ សុខផេង បានបង្ហាញអារម្មណ៌ពិតខ្លួនថា ប្រវត្តិសាស្ត្រសម្រាប់វិស័យបាល់ទាត់កម្ពុជា! នៅទីបំផុតយើងបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសុីហ្គេមហើយ!#រួមគ្នាដើម្បីកម្ពុជា #គោព្រៃកម្ពុជា #CambodiaNationalTeam #KoupreyKampuchea #SemiFinal #SEAGames2019 សូមទស្សនាវីដេអូខាងក្រោមនេះ
ក្រុមជម្រើសជាតិ U22 កម្ពុជា នាំមុខ U22 ម៉ាឡេស៊ី 2-0
ក្រុមជម្រើសជាតិ U22 កម្ពុជា នាំមុខ U22 ម៉ាឡេស៊ី 3-0 នៅនាទីទី៥៥ ដោយកីឡាករពាក់លេខ១២ ,នៅនាទីទី៥៧ ដោយកីឡាករពាក់លេខ១៧ សៀង ចន្ធា និងនៅនាទីទី៦៨ ដោយកីឡាករពាក់លេខ១៤ កែវ សុខផេង ក្នុងព្រឹត្តការណ៍កីឡាសុីហ្គេម លើកទី ៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពិន។
Posted by TV5 Sport News on Wednesday, December 4, 2019