អ្នកនាង សុគន្ធ នីសា គំាងចំលើយបានត្រឹមតែឈរអឹមអៀន ពេលគេសួររឿងមួយនេះគឺ….

ភ្នំពេញ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា អ្នកនាង សុគន្ធ នីសា ដែលជាតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាព និងមានសម្រស់ស្រស់សោភា សុគន្ធ និសា មានសម្រស់មិនធ្លាក់ចុះទេ ក្រោយពេលមានស្វាមី២ឆ្នាំនេះ គឺនាងនៅតែមានរាងស្វែលស្អាតដូចកាលនៅក្រមុំអ៊ីចឹង តាមរយៈការបង្ហាញខ្លួនចូលរួមមង្គលការអ្នកនាងសុន ស្រីពេជ្រ កាលពីខែមុន។អ្នកនាង នៅតែមិនទាន់ពពោះឡើយ បើទោះជារៀបការ២ឆ្នាំទៅហើយក្តី។ មិត្តភក្តិរួមអាជីពចោមរោមនិងបានសួរនាំនិសា រឿងពេលណាយកកូន ធ្វើឱ្យអ្នកចម្រៀងហង្សមាស រូបនេះ អឹមអៀមនិយាយមិនចេញឡើយ ទោះជាពេលនេះ សុគន្ធ និសា មិនទាន់ហ៊ានពពោះយកកូនដំបូងមែន ប៉ុន្តែកាលពីខែមុន នាងបាននាំស្វាមីទៅរឹតចំណងស្នេហ៍នៅទីក្រុងសៀងហៃ ប្រទេសចិន និងទៅហ្វីលីពីន ជាដើម ក្រោយអ្នកទាំងពីរបង្ហាញការរវល់រៀងៗខ្លួននោះ។ សូមទស្សនារូបភាពខាងក្រោមនេះ ប្រភព នគរធំ