អ៊ូហាន៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា យុវជន ហុង ភារិន ដែលជាមនុស្សមានការចងចាំល្អបំផុត ក្រោយបានល្បីឈ្មោះក្នុងការចូលរួមប្រកួតប្រជែងកម្មវិធីល្បងប្រាជ្ញាsuper 100នៅប្រទេសថៃកាលពីកន្លងទៅយ៉ាងណាមិញ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ក្រោមការដឹកនាំពីសំណាក់លោក សាំង វិច្ឆមុនី អគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងឆុងឈីងប្រទេសចិន និងនិស្សិតកម្ពុជានៅក្រុងអ៊ូហានបានទទួលស្វាគមន៍និងចូលរួមលើកទឹកចិត្តប្អូនប្រុស ហុងភារិន(និសិត្សខ្មែរដែលបានចូលរួមប្រកួតប្រជែងកម្មវិធីល្បងប្រាជ្ញាsuper 100នៅប្រទេសថៃ) ដែលប្អូន ហុង ភារិន នឹងមកធ្វើការប្រកួតកម្មវិធីប្រកួតការចងចាំលំដាប់ពិភពលោកលើកទី២៨(The 28th world memory championships)ដែលមានការចូលរួមពីបេក្ខជនប្រមាណជាង៥០០នាក់ពីប្រទេសជាច្រើនជុំវិញពិភព លោក។ កម្មវិធីប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ខែធ្នូដល់ថ្ងៃទី៧ខែធ្នូខាងមុខនេះ។ សូមជូនពរអោយប្អូនប្រុស ទទួលបានបានជោគជ័យក្នុងការប្រកួតប្រជែងនេះ៕ សូមទស្សនារូបភាពខាងក្រោមនេះ