ក្តៅៗ! ឧបទ្ទេវហេតុ បាក់រលំសាលាឆាន់នៅសៀមរាបនោះ ចំនួនអ្នកស្លា.ប់ បើគិតត្រឹមម៉ោងនេះកើនឡើងដល់….

សៀមរាប ប្រិយមិត្តជ្រាបច្បាស់រួចហើយថាកាលពីថ្មីៗនេះពិតជាភ្ញាក់ផ្អើលក្រោយពេល បាក់រលំសាលាឆាន់ ប្លង់សេមួយកន្លែងនៅសៀមរាបនោះ បានកើតឡើង កាលពីរសៀលម្សិលមិញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ មានឧបទ្ទវហេតុមួយបានកើតឡើង ដោយសាលាឆាន់មួយកន្លែង មានកំពស់៨ម៉ែត្រ ទំហំ៣០ម៉ែត្រ គុណនឹង២០ម៉ែត្រ សាងសង់មិនទាន់រួចហើយផង ស្រាប់តែបាក់រលំធ្លាក់សង្កត់មកលើប្រជាពលរដ្ឋ ព្រះសង្ឃ និងកម្មករបម្រើការនៅទីនោះ ដែលធ្វើឲ្យមានអ្នករងរបួសអស់ជាច្រើននាក់។យ៉ាងណាមិញ ចំពោះឧបទ្ទវហេតុបាក់រលំប្លង់សេ សាលាឆាន់ខាងលើនេះ ដោយគិតមកដល់វេលាម៉ោងនេះ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ មានការកើនឡើងអ្នកស្លា ប់ រហូតដល់ទៅ ០៤នាក់ហើយ ក្នុងចំណោមជនរងគ្រោះ ១៦នាក់ ក្នុងនោះដែរ អ្នករងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប”។ សូមទស្សនារូបភាពខាងក្រោមនេះ