សៀមរាប សូមរំលឹកឡើងវិញថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣ រសៀលល្ងាច មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានឧបទ្ទវហេតុបាក់រលំ សាលាឆាន់ ក្នុងវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣ រសៀលល្ងាចនេះ។ តាមប្រភព្វព័ត៌មានបានឲ្យដឹងថា សាលាឆាន់នេះមានទំហំ៣០ម៉ែត្រ គុណ២០ម៉ែត្រ កំពុងសាង់សងបានជិត១ឆ្នាំ ហើយ ស្រាប់តែផ្ទាំងប្លង់សេ មានកម្ពស់៨ម៉ែត្រ បានបាក់ស្រុតតែម្តង គិតមកដល់ពេលនេះមានក្នុងចំណោមមនុស្ស ២០ នាក់ ពេលនេះមាន ១៦ នាក់ ជួយសង្គ្រោះបានហើយ ឯ ៣ នាក់បានស្លា ប់ ដែលមាន ១-ឈ្មោះ លី សំណាង ភេទប្រុស អាយុ២៨ឆ្នាំ (ស្លា ប់) ២- ឈ្មោះ យិន សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ (ស្លា ប់) ៣- ឈ្មោះ ឡន ឡក់ ភេទប្រុស អាយុ៤០ឆ្នាំ (ស្លា ប់)។តាមសេចក្តីរាយការណ៍ចុងក្រោយនេះ តាមការស្រាវជ្រាវលើករណីប្លង់សេសាលាឆាន់ របស់វត្តប្រាសាទគោកចក ត្រូវបានគេវាយតម្លៃថាមូលហេតុចំបងបំផុត គឺជាការធ្វេសប្រហែសរបស់វិស្វករសំណង់។ ខណៈពេលនេះ ជនរងគ្រោះទាំងធ្ងន់ ទាំងស្រាលទាំង ១៣នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត៕