ក្រោយភ្ជាប់ពាក្យកញ្ញា ពេជ្រ សូលីកា កាន់តែស្វីតនិងមានក្តីសុខជាមួយគូដណ្តឹង រហូតហ្វេនៗលួចច្រណែនតែម្តង…(មានរូបច្រើន)

ភ្នំពេញ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កាលពីថ្មីៗនេះ កញ្ញា ពេជ្រ សូលីកា ទើបតែភ្ជាប់ពាក្យរួចថ្មីៗ ជារើយគេតែងឃើញតារាចម្រៀង​រូប​ស្រស់​ ​ពេជ្រ​ ​សូលី​កា​ ​តែងតែ​បង្ហាញ​ភាព​ផ្អែម​ល្ហែម ​ជាមួយ​គូ​ដណ្តឹង​តាម​រយៈ​រូបភាព​ជាច្រើន​ ដែល​ឃើញ​ហើយ​ ពិតជា​គួរ​ឱ្យ​ច្រណែន​តែម្តង​ ​។​ ​​ស្រប​ពេល​បទចម្រៀង​នៅក្នុង​ផលិតកម្ម​ហង្ស​មាស​រាង​ស្ងប់​ស្ងា​ត​ពេលនេះ​ ​ពេជ្រ​ ​សូលី​កា​ ​កំពុង​ងាក​មក​ពង្រឹង​ហាងបាយ​ស្រា​របស់​នាង​ដែល​ទើប​ដំណើរការ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​។​ ​រហូតមកដល់​ពេល​​នេះ ​ប្រជាប្រិយ​ភាព​របស់​ ​ពេជ្រ​ ​សូលី​កា​ ​ហាក់​មិន​ថមថយ​ទេ​ ។ មានការសរស់ើរពីសំណាងរបស់ ពេជ្រ សូលីកា ដែលទទួលបានការលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសារសាច់ថ្លៃ ជាពិសេសឪពុកក្មេកនៅពេលនាងជួបរឿងរ៉ាវកន្លងមក​ ៕​ ​​រហូតមកដល់​ពេលនេះ​ ​ពេជ្រ​ ​សូលី​កា​ ​មិនទាន់​បង្ហើប​ពី​ពេលវេលា​ច្បាស់លាស់ ​ដែល​នាង​ និង​ រៀបការ​ ​តាម​ប្រពៃណី​ខ្មែរ​នោះ​ទេ​ ​។​ ​ប៉ុន្តែ​យ៉ាងណា​តារាចម្រៀង​រូប​នេះ ​តែង​បង្ហាញ​រូប​ភា​ពផ្អែមល្ហែម ​ជាមួយ​គូ​​ដណ្តឹង ​មិនថា​ទៅដើរ​លំ​ហែរ​នៅ​តាម​តំបន់​កម្សាន្ត​ឬ​ចូលរួម​ពិធី​របស់​មិត្តភក្តិ​ទេ​ ​។​ យ៉ាងណា​មិញ​ថ្មី​ៗ​នេះ​ ​ពេជ្រ​ ​សូលី​កា​ ​បាន​បណ្តើរ​អនាគត​ស្វាមី​ចូលរួម​ក្នុង​កម្ម​វី​ធី​រៀប​អាពាហ៍​ពិពាហ៍​របស់​ ​សួស​ ​វី​សា​ ​ជាមួយ​​នឹង​ការ​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​តែម្តង​ ​។​ ​មានការ​សរសើរ​ពី​ភាព​ស្រស់​ស្អាត​របស់​គូស្នេហ៍​មួយគូ​នេះ​ ​។​ ​សូមទស្សនារូបភាពខាងក្រោមនេះ