ឡូយអស់ទាស់ម្មង! ស្ងាត់ៗ រ៉ាប៊ី ទិញរថយន្តទំនើបម៉ាក Lexus NX200t ថ្មីថែមមួយគ្រឿងទៀតមានតំលៃរហូតដល់ទៅ…

ផាន វីរ៉ាទី ហៅរ៉ាប៊ី បានទិញរថយន្តទំនើប Lexus NX200t 2015 ដែលមានតម្លៃជិត៦ម៉ឺនដុល្លា ដោយលុបចោល គម្រោ ងទិញ Lexus RX350 វិញ ខណៈដែលនាងមានរថយន្ត២គ្រឿងទៅហើយ សម្រាប់ជិះឆ្លាស់គ្នា គឺ Starex និង Lexus RX 330។ រ៉ាប៊ី និយាយថា រថយន្តនោះនាងពិតជាទិញមែន ប៉ុន្តែមិនបាច់សង្ស័យច្រើនទេ ព្រោះនាងគ្មានប្រុសណាចិញ្ចឹម ឬឧបត្ថម្ភឡើយ គឺប្រឹងរកលុយបានដោយកម្លាំងញើសឈាមខ្លួនឯងសុទ្ធសាធ។ អតីតពិធីការិនីហង្សមាស រូបនេះ ថ្លែង ថា “ខ្ញុំទិញ Lexus NX200t 2015 ហ្នឹងមែន ហើយអត់មានគម្រោងទិញ Lexus RX350 ទៀតទេ។ មូលហេតុដែលខ្ញុំស្រលាញ់ឡាននេះព្រោះ ជិះទៅវា “ស្ទាវ” អ៊ីចឹងបានចូលចិត្តហ្នឹង។ ឡានហ្នឹងខ្ញុំសម្រាប់ជិះនៅទីក្រុង ចំណែកឡាន Starex វិញ ខ្ញុំទុកសម្រាប់ជិះចុះទៅខេត្តស្រួលដឹកក្រុមរាំអីទៅជាមួយ។ ការជិះរថយន្តដល់ទៅ៣គ្រឿងឆ្លាស់គ្នា ហើយទិញបានផ្ទះដល់ទៅ៣ ផ្សេងគ្នានេះ ធ្វើឱ្យរ៉ាប៊ី មានទ្រព្យក្បែរ១លានដុល្លារហើយ ទើបធ្វើឱ្យគេសង្ស័យថា ស្រីស្រស់រូបនេះមានប្រុសស្នេហ៍ជួយឧបត្ថម្ភនៅក្រោយខ្នង ព្រោះទើបចូលច្រៀងជាង២ឆ្នាំ មិនអាចរកប្រាក់ចំណូលពីសិល្បៈបានច្រើនដល់ម៉្លឹងឡើយ។ ប្រភព នគរធំ