ក្រោយរៀបការរួច វីហ្សានិងថមមី មានដំនើរកំសាន្តលក្ខណះទំាងគ្រួសារតែម្តង ដោយទៅកោះមួយដែលល្បីក្នុងខេត្តព្រះសីហនុគឺ….

ភ្នំពេញ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា សួស វីហ្សា និង លោក ថមមី បានចូលរោងការដែលធ្វើឡើងក្រោមការរៀបចំ យ៉ាងអធិកអធម មានភ្ញៀវកិត្តយសជាច្រើនបានចូលរួមយ៉ាងច្រើនកុះករ ជាពិសេសគឺមិត្តសិល្បៈប្រុសស្រី នាំគ្នាដោយក្តីរីករាយ។ ក្នុងនោះផងដែរ តារាប្រុសស្រីជាច្រើនបានចូលរួម ដែលមានការចាប់អារម្មណ៍ខ្លាំងទៅលើម៉ូតសម្លៀកបំពាក់ ម្នាក់ៗសុទ្ធតែស្រស់ស្អាតប្លែកខ្លាំង ជាមួយនឹងពណ៌ស និងមាស ច្នៃឡើងយ៉ាងពិសេសសម្រាប់ថ្ងៃជ័យមង្គលរបស់តារាស្រីរូបនេះ។ជាមួយនឹងរូបសម្រស់ មិន ថាតារាក្មេងចាស់ប្រុសស្រីនៅក្នុងថ្ងៃនោះ សុទ្ធតែបានតែងខ្លួនយ៉ាងស្រស់ស្អាតគ្រប់ៗគ្នា ស្របពេលដែលកម្មវិធីពោរពេញដោយភាពរីករាយ អបអរដល់គូស្វាមីភរិយាថ្មីមួយគូនេះនៅក្នុងថ្ងៃពិសេស ក្រោយបានតស៊ូស្រលាញ់គ្នាអស់ពេលជាច្រើនឆ្នាំមកនេះ។ យ៉ា ងណាមិញថ្ងៃនេះផងដែលជា ថ្ងៃដំនើរកំសាន្តលក្ខណះគ្រួសាររបស់ ថមមី និងវីហ្សា ដោយនៅមុននេះបន្តិចលោកបានបង្ហោះសារមួយថា ដំណេីរកំសាន្តក្នុងស្រុកជាមួយក្រុមគ្រួសារខាងស្រី  កោះឋានសួគ៏ សូមទស្សនារូបភាពខាងក្រោមនេះ