អាសូរណាស់! នៅក្មេងល្ហក់ហេតុអ្វីដាច់ចិត្តចោលគ្នាម្លេះ ទើបនិយាយលេងយប់មិញសោះព្រឹកឡើងបែរជាបាត់បង់ជីវិតក៌ព្រោះតែ…(មានវីដេអូ)

កោះកុង នារីម្នាក់ដែលត្រូវជាមិត្ដភក្ដិបុរសម្នាក់ ឈ្មោះ (Somneang So) ដែលបានស្លា ប់ ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរ ណ៏ខាងលើ ដោយនាងមានឈ្មោះ So KunTha បានបង្ហោះទិដ្ឋភាព ក្នុងពិធីបុណ្យសពទាំងក្ដីអាឡះអាល័យ និងបានភ្ជាប់សារមួយឃ្លាថា៖” យប់មិញយើងនិយាយគ្នាមិនជួបមុខ តែយប់នេះខ្ញុំមកកំដរណាតែយើងមិនអាចនិយាយគ្នាបានទេ ក្រោកឡើងចង់លឺពាក្យថាកាធុនទៀត លឺអត់ខ្នុយក្រោកឡើងក្រែងសន្យាថាថ្ងៃទី០៤ យើងទៅធ្វើការជាមួយគ្នានោះ ហើយឥលូវហេតុអីក៏ទៅចោលគ្នាទាំងបែបហ្នឹ ង ទៅរហូតហើយយប់ចុងក្រោយដែលយើងជួបគ្នាជាយប់ដ៏សែនសោកសៅបំផុតសំរាប់ខ្ញុំ”។ករណីគ្រោះថ្នាក់ចរាចរណ៏កើតឡើង លើ ផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៦-៤៧ ស្ថិតក្នុងភូមិប្រលាន ឃុំកណ្តោ ល ស្រុកបូទុមសាគរ ខេត្តកោះកុង ព្រោះតែរថយន្ត​ដឹកសាប៊ូ​បែក​កង់ បុក​ជាមួយ​រថយន្ត​ ១​ គ្រឿង​ទៀត​ បណ្តាលឲ្យស្លា ប់ ​មនុស្ស​ ចំនួន៤​នាក់។ក្នុងហេតុការណ៏នេះដែរ បង្កឡើងដោយ​រថយន្ត ១​ គ្រឿង​FRONTIA កង់៦ មួយតោនកន្លះ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ២AT- ៦៤៣៩ ដឹកសាប៊ូ​ បើកបរទិសដៅពីផ្សារវាលរេញ មកកោះកុង រួចក៍បែកកង់មុខខាងឆ្វេង រ៉េចង្កូតចូលផ្លូវ នៃរថយន្ត ០១គ្រឿងទៀត​ HYUNDAI ពណ៌ ស ពាក់ស្លាកលេខ ព្រះសីហនុ ៣A-៤០០០ ទិសដៅផ្ទុយគ្នា បុកចំពីរមុខយ៉ាងពេញទំហឹង។ សូមទស្សនាវីដេអូខាងក្រោមនេះ

Posted by Borey Mouney KH on Monday, December 2, 2019