ល្បើកក្របាត់! ពលករខ្មែរនៅថៃពីររូបត្រូវឆ្នោតរង្វាន់មហាសាល ឡើងល្បីរន្ទើរដែលសរុបជាលុយនោះឈ្នះរហូតដល់ទៅ…

ថៃ កាលពី​​​ថ្ងៃ​​​ទី​​១ ខែ​​​ធ្នូ ឆ្នាំ​​២០១៩ វេលា​​ ម៉ោង​​៤​​និង​​៥៥​​នាទី​​ គេ​​​សង្កេត​​​ឃើញ​​​មាន​​​ពល​ករ​​​ខ្មែរ​​​ចំនួន​​២​​នាក់ ( ប្តី​​​ប្រពន្ធ​​) ដែល​​​មុខងារ​​​ជា​​​កម្មករ​​​សំណង់​​ ធ្វើការ​​​នៅ​​​ក្នុង​​​ទីក្រុង​​​បាងកក​​ បាន​​​ធ្វើ​​​ដំណើរ​​​ចូល​​​ទៅ​​​កាន់​​​ស្នាក់​​​ការ​​​ឆ្នោត​ជាតិ​​​ថៃ ប្រចាំ​​​ទីក្រុង​​​បាងកក​​ ប្រកប​​​ដោយ​​​ទឹកមុខ​​​ញញឹម​​ រីករាយ​​​ឥតឧបមា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះបើយោងតាមកាលចេញផ្សាយរបស់វេបសាយ ថៃរ៉ាត នៅ​​​រសៀល​​​ថ្ងៃទី​១ ខែ​ធ្នូ​​ ក្រោយពី​​​ល​ទ្ធ​ផល​​​ឆ្នោត​​​ត្រូវបាន​​​ផ្សព្វផ្សាយ ទើប​​​ពួកគេ​​​ដឹងថា ត្រូវ​ចំ​​​ទៅលើ​​​រ​ង្វាន់​​​ទី​​១ ចំនួន ២ សន្លឹក ស្មើនឹង​​​ទឹកប្រាក់​​​ចំនួន ១២ លាន​​​បាត​ គឺ ៤០ម៊ីន ដុល្លា។ ដោយ​​​បុរស​​​ជា​​​ស្វាមី​​​បានបញ្ជាក់​​​យ៉ាងច្បាស់​​​ថា ពួកគេ​​​នឹង​​​យកប្រាក់​​​ទាំង​នេះ ទៅ​​​សាងសង់​​​លំនៅឋាន​​​មួយ​​​ខ្នង​​​នៅ​​​ស្រុក​​​ខ្មែរ គឺ​​​នៅ​​​ស្រុក​​​កំណើត និង​​​យក​​​ប្រាក់​​​មួយ​​​ផ្នែក​​​ទៅ​​​ធ្វើ​​​បុណ្យ​​​នៅ​​​ឯ​​​ស្រុក​​​ផង​​​ដែរ ដោយឡែក​​​ចំពោះ​​​ការងារ​​​នៅក្នុង​​​ប្រទេស​​​ថៃ​​​គឺ​​​លោក​​​មិន​​​បោះបង់​​​នោះទេ លោក​​​នៅតែ​​​បន្ត​ការងារ​​​ដដែល​៕​ គូបញញចាក់ោងដែលថា បុរស​​​ជា​​​ស្វាមី​​​ឈ្មោះ ដា សុ​​​ផល្លា អាយុ ៤០ ឆ្នាំ បាន​​​និយាយថា ​​ពួកគេ​​​បាន​​​ត្រូវ​​​ឆ្នោត​ជាតិ​​​រ​ង្វាន់​​​ទី​​១​ គឺជា​​​រ​ង្វាន់​​​ធំ ​​ដែល​​​មាន​​​ទឹកប្រាក់​​​ចំនួន​​៦​ លាន​​​បាត គឺ​​​ពួកគេ​​​ត្រូវ ២ សន្លឹក​​ ស្មើនឹង​​១២​​លាន​​​បាត ​​ទើប​​​គេ​​​ធ្វើ​ដំណើរ​​​មក​​​ចុះហត្ថលេខា និង​​​ថតរូប​​​ទុកជា​​​ភស្តុតាង នៅ​​​ក្នុង​​​ក្រុមហ៊ុន ដើម្បី​​​ការពារ​​​សុវត្ថិភាព​​​របស់​​​ពួកគេ​​​ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​