ដាច់ផ្ងារបាត់! ដឹងមូលហេតុដែល ជើងខ្លំាងជាមន្ដ្រី​នគរបាល​ប៉ុស្ដិ៍​ដេញបាញ ពលរដ្ឋជិតខាងនោះព្រោះតែរឿងឆ្កែគាត់បាន…(មានវីដេអូ)

រាជធានី​ភ្នំពេញ ៖លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​រហូត​ឈាន​ដល់​ការ​ផ្ទុះនេះ គឺ​ផ្ដើម​ចេញពី​សត្វ​ឆ្កែ​ចិញ្ចឹម​របស់​ជន​រង​គ្រោះ ធ្លាប់​ខាំ​មន្ដ្រី​នគរបាល ហើយ​ក៏​ធ្លាប់​ទាស់​ពាក្យ​សម្ដី​គ្នា​ជា​បន្តបន្ទាប់​ផង​ដែរ ។ ហើយ​នៅ​ថ្ងៃ​កើតហេតុ មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​បឹង​សាឡា​ង បាន​ឈ្លោះ​ជាមួយ​បុរស​ម្នាក់​ដែល​រស់នៅ​ជិតខាង​គ្នា ស្រាប់តែ​មន្ដ្រី​នគរបាល​ទាញ​កាំ ភ្លើ ង A K47 ​ចំនួន​៤​គ្រា ប់ ដោយ​៣​គ្រាប់​បាញ់​ឡើង​លើ និង​១​គ្រា ប់​ទៀត ​ត្រូវ​ចំ​ខ្នង​របស់​ជន​រង​គ្រោះ​ដែល​ប្រុង​ជិះ​ម៉ូតូ​ចេញ បណ្ដាល​ឲ្យ​រង​របួស ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។ ចំណែកឯ​មន្ដ្រី​នគរបាល​ក៏​ត្រូវ កម្លាំង​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះដៃ​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ផង​ដែរ ដើម្បី​មក​សួរនាំ​នៅ​ប៉ុស្តិ៍ ៕ ហេតុការនេះ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០២ ធ្នូ ២០១៩​នេះ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ប្រភព​ពី​លោក សុខ ហេង អធិការ​នគរបាល​ខណ្ឌទួលគោក បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក​មួយ​ឲ្យ​ដឹង​ថា មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​បឹង​សាឡា​ង​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ មានឈ្មោះ ឈ្មោះ សុង វិសិដ្ឋ ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សួរនាំ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។សូមទស្សនាវីដេអូខាងក្រោមនេះ 

Posted by Oem Samon on Sunday, December 1, 2019