ឧកាសពិសេស! អ៊ែមមឺរឹតផ្តល់ជូនសណ្ឋាគារស្នាក់នៅ ឥវ៉ាន់លើសគីឡូ និង ទិដ្ឋាការទេសចរណ៍ ដោយឥតគិតថ្លៃ សម្រាប់អ្នកដំណើរពីកម្ពុជាទៅឌូបៃ

ប្រទេសកម្ពុជា ថ្ងៃទី ២ ខែធ្នូឆ្នាំ ២០១៩៖ តើមានអ្វីដែលប្រសើរជាងការចាប់ផ្តើមឆ្នាំថ្មីជាងដំណើរកំសាន្តទៅកាន់ទីក្រុងឌូបៃ? ក្នុងរដូវរងារនេះ អ៊ែមមឺរឹតផ្តល់ជូនឱកាសពិសេសដល់អ្នកធ្វើដំណើរពីប្រទេសកម្ពុជាដើម្បីឱ្យស្គាល់ទីក្រុងឌូបៃកាន់តែប្រសើរ តែចំណាយតិច។ ប្រសិនបើទីក្រុងឌូបៃស្ថិតនៅក្នុងបញ្ជីដំណើរកំសាន្តរបស់អ្នក អ៊ែមមឺរឹតផ្តល់ជូនហេតុផលដែលធ្វើឲ្យអ្នកកក់សំបុត្រឥឡូវនេះ។ អ្នកដំណើរអាចរីករាយនឹងតម្លៃពិសេសជាមួយនិងតម្លៃបន្ថែមលើការស្នាក់នៅសណ្ឋាគាររយៈពេល ២ យប់នៅចំកណ្តាលក្រុងឌូបៃដោយឥតគិតថ្លៃ វ៉ាលីឥវ៉ាន់ ១០ គីឡូបន្ថែមដោយឥតគិតថ្លៃ និងទិដ្ឋាការ ៣០ ថ្ងៃទៅលេងឌូបៃដោយឥតគិតថ្លៃ។ដំណើរកម្សាន្តទៅកាន់ឌូបៃគឺជាកត្តាចាំបាច់ដែលត្រូវបានគេដាក់ឈ្មោះថាជាទីក្រុងល្អបំផុតមួយរបស់ពិភពលោកសម្រាប់អ្នកទេសចរដែលត្រូវមកលេងនៅឆ្នាំ ២០២០ ដោយ លូនលីផ្លែនណែត (Lonely Planet)។ ល្បីល្បាញដោយសារការរួមបញ្ចូលគ្នាពីភាពទាក់ទាញនៃកន្លែងកម្សាន្ត សកម្មភាពខាងក្រៅនិងវប្បធម៌ ក៏ដូចជាស្ថាបត្យកម្មដ៏គួរឲ្យទាក់ទាញ ទីក្រុងឌូបៃគឺជាឋានសួគ៌របស់អ្នកដំណើរទាំងអស់ ហើយមិនមានពេលវេលាណាដែលល្អជាងការមកទស្សនានាពេលនេះទេ។ការបញ្ចុះនេះចាប់ផ្តើមពីថ្ងៃទី២-១៥ ខែធ្នូ ឆ្នាំ ២០១៩ ជាមួយតម្លៃសំបុត្រទៅមក ទៅឌូបៃ ចាប់ផ្តើមពី ៤៩៩* ដុល្លារអាមេរិចសម្រាប់ថ្នាក់សន្សំសំចៃ (Economy Class) និង១៤៩៩* ដុល្លារអាមេរិចសម្រាប់ថ្នាក់ពាណិជ្ជកម្ម (Business Class) និងមានសុពលភាពធ្វើដំណើរពីថ្ងៃទី ៥-២៧ ខែធ្នូឆ្នាំ ២០១៩ និងថ្ងៃទី ៣ ខែមករា និងថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០។ អ្នកដំណើរថ្នាក់សន្សំសំចៃដែលបានកក់សំបុត្រហោះហើរក្នុងពេលបញ្ចុះតម្លៃនេះ និងរីករាយនឹងការស្នាក់នៅនៅសណ្ឋាគារ Rove ឬ Rove Healthcare City ពីរយប់ដោយឥតគិតថ្លៃ។ ខណៈដែលអតិថិជន ថ្នាក់ហ្វឹសខ្លាស់ (First Class) និងថ្នាក់ពាណិជ្ជកម្ម (Business Class) ដែលបានកក់ជើងហោះហើរក្នុងអំឡុងពេលដូចគ្នានេះដែលអាចរីករាយនឹងការស្នាក់នៅពីរយប់ដោយឥតគិតថ្លៃនៅសណ្ឋាគារ the Address Sky View ឬ Address Dubai Mall នៅទីក្រុងឌូបៃ។នៅពេលដែលការកក់សំបុត្រហោះហើរតាមគេហទំពរ័ emirates.com/kh អ្នកដំណើរគ្រាន់តែវាយបញ្ចូលលេខកូដ FEDUBAI មុនពេលធ្វើការទូទាត់។ បន្ទាប់មកការស្នាក់នៅសណ្ឋាគារនឹងត្រូវបានកក់និងបានបញ្ជាក់ស្រាប់។ ការផ្តល់ជូនមួយបន្ទប់នៅសណ្ឋាគារ ហើយជាបន្ទាប់គ្រែមួយឬគ្រែពីរ ដោយអាចមានក្មេងម្នាក់ក្រោមអាយុ ១២ ឆ្នាំ សម្រាប់ថ្នាក់សន្សំសំចៃ និង ថ្នាក់ហ្វឹសខ្លាស់ (First Class) និងថ្នាក់ពាណិជ្ជកម្ម (Business Class) អាចមានក្មេងក្រោមអាយុ ១២ ឆ្នាំដល់ទៅពីរនាក់។ ការផ្តល់ជូននេះមានរួមបញ្ចូលទាំងពន្ធ និងផ្អែកទៅលើអញ្ញថាភាពអាចរកបាន។

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ដើម្បីឲ្យកាន់តែមានភាពងាយស្រួលថែមទៀត អ៊ែមមឺរឹតបានផ្តល់បន្ថែមលើទិដ្ឋាការទេសចរណ៏ចំនួន ៣០ ថ្ងៃ សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា។ ពាក្យសុំទិដ្ឋាការជាមួយឯកសារចាំបាច់ដូចជាលិខិតឆ្លងដែន និងរូបថត តម្រូវឲ្យផ្ងើរទៅកាន់ការិយាល័យអ៊ែមមឺរឹតក្នុងតំបន់តាមរយៈ [email protected] ឲ្យមុនថ្ងៃទី ១៧ ខែធ្នូ ២០១៩ សំបុត្រហោះហើររបស់អ៊ែមមឺរឹតត្រូវតែកក់មុន ដើម្បីដាក់ពាក្យសុំទិដ្ឋាការ។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

អតិថិជនរបស់អ៊ែមមឺរឹតក៏នឹងរីករាយជាមួយឥវ៉ាន់ ១០ kg បន្ថែមដោយមិនគិតថ្លៃនៅកំឡុងពេលនេះ (៥-២៧ ខែធ្នូ ឆ្នាំ ២០១៩ និងទី ៣ ខែមករា ដល់ ៣១ ខែឧសភាឆ្នាំ ២០២០) ដែលជួយកាត់បន្ថយភាពតានតឹងពីការរៀបចំឥវ៉ាន់ និងមានកន្លែងបន្ថែមសម្រាប់ដាក់ឥវ៉ាន់ពីការដើរទិញទំនិញ។ ជាចំណតឈប់ល្អ និងជាទិសដៅកម្សាន្ត ទីក្រុងឌូបៃទីកន្លែងមានអគារល្បីល្បាញ អាហារឆ្ងាញ់ៗ ព្រមទាំងផ្សារទំនើបលំដាប់ពិភពលោក។ ជាមួយនឹងរដូវការពិព័រណ៍ទិញទំនិញនៅទីក្រុងឌូបៃ (Dubai Shopping Festival) ឆ្នាំ ២០២០ មហោចាប់ពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២០ ឥឡូវនេះអ្នកធ្វើដំណើរអាចទិញទំនិញបន្ថែមដោយមិនបារម្ភពីចំនុះឥវ៉ាន់ត្រឡប់ទៅវិញ។ កាន់តែពិសេសថែមទៀតនោះ ភ្ញៀវទេសចរអាចសន្សំបន្ថែមដោយប្រើ My Emirates Pass – ជាសំបុត្រយន្តហោះរបស់អ៊ែមមឺរឹតតាមដូវកាលជាមួយសមាជិកផ្តាច់មុខ – អនុញ្ញាតឱ្យអតិថិជនប្តូរយកការបញ្ចុះតម្លៃនិងអត្ថប្រយោជន៍ពិសេសនៅជាង ៥០០ ហាងនៅទូទាំងអារ៉ាប់រួម។ អ្នកធ្វើដំណើរហោះកាត់ឬហោះទៅទីក្រុងឌូបៃចន្លោះពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០ និងទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ ៣០% នៅតាមហាងនិងរហូតដល់ទៅ ៥០% ជាមួយសកម្មភាពកម្សាន្តដោយគ្រាន់តែបង្ហាញសំបុត្រយន្តហោះអ៊ែមមឺរឹត(Emirates boarding pass) និង អត្តសញ្ញាណរបសអ្នក។ជាមួយនឹងសេវាអ្នកបើកបរជូនទៅនិងជូនមកពីព្រលានយន្តហោះនៅជាង ៧៥ ទីក្រុងនៅទូទាំងពិភពលោក អតិថិជន ថ្នាក់ហ្វឹសខ្លាស់ (First Class) និងថ្នាក់ពាណិជ្ជកម្ម (Business Class) អាចហោះហើរជាមួយប្រណិតភាពនៃកន្លែងសម្រាក់ (Lounge) ប្រណិត និងយន្តហោះថ្មីទំនើប។ អតិថិជនដែលធ្វើដំណើរនៅលើយន្តហោះ Boeing 777 ថ្នាក់ពាណិជ្ជកម្មអាចរីករាយជាមួយនឹងកម្រិតមិនធ្លាប់មានពីមុនមកនៃកន្លែងអង្គុយទូលាយនិងមានផាសសុខភាពដែលអាចតម្រេតបានរាបស្មើនិងគេងលក់ស្រួល។ អាចសម្រាកនិងអាចជ្រើសរើសបណ្តាញប៉ុស្ត៏ចុងក្រោយបំផុតជាង ៤៥០០ ប៉ុស្ត៍ និងអាចមើតតាមតម្រូវចិត្តជាមួយច្រើនភាសាតាមប្រព័ន្ធកម្សាន្តក្នុងយន្តហោះដែលឈ្នះពានរង្វាន់ ice។ ក្នុងយន្តហោះប្រភេទ A380 ថ្នាក់ពាណិជ្ជកម្មមានផ្តល់ជូនទូរទឹកកកតូចផ្ទាល់ខ្លូនដល់អ្នកដំណើរ និងកន្លែងសម្រាក់ប្រណិតនៃយន្តហោះប្រភេទ A380 (Onboard Lounge) ជាកន្លែងដែលអ្នកដំណើរអាចរីករាយនិងភាពឯកជន ឬបង្កើតណេតវឺក និងបានសម្រាកនៅលើគ្រែរាបស្មើពេញលេញជាមួយពូកនិងភួយដ៏កក់ក្ដៅ ។
អ្នកដំណើរថ្នាក់សន្សំសំចៃ (Economy Class) អាចហោះហើរជាមួយអ៊ែមមឺរឹតយ៉ាងមានផាសសុខភាពជាមួយការផ្តល់ជូនដែលមានប្រយោជន៍បន្ថែមយ៉ាងប្រណិត។ របស់បន្ថែមដល់អ្នកដំណើរជាមួយនិងភួយដ៍ស្រទន់ និងជួយឲ្យមានអារម្មណ៏ស្រស់ស្រាយ ក្នុងការធ្វើដំណើរជាគ្រួសារ និងកូនៗដូចនៅគេហដ្ផានដែល។ ការផ្តល់សេវាអាហារនៅលើយន្តហោះ ផ្តល់ជូនតាមគោលដៅ និងត្រូវបានបំរើការដល់កុមារដើម្បី ធានាថាពួកគេត្រូវបានយកចិត្តទុកដាក់ជាអតិភាព។ ក្មេងៗនឹងទទួលបានការកម្សាន្តឥតឈប់នៅលើយន្តហោះ ដែលមានរូបតុក្តតាចុងក្រោយបំផុត ភាពយន្ដចីវចល និងរឿង Disney។ជួយឲ្យក្មេងៗកាន់តែចូលចិត្តធ្វើដំណើរ ជាមួយកញ្ចប់ទស្សនាវដ្តី អ៊ែមមឺរឹត “Lonely Planet Kids” ដែលពោរពេញទៅដោយភាពច្នៃប្រឌិតនិងការពិតដែលគួឲ្យចាប់អារម្មណ៏ជាច្រើន។
ចំពោះពត័មានបន្ថែមពីអ៊ែមមឺរឹត រួមទាំងរបៀបកក់សំបុ្រត និងលក្ខខណ្ឌសម្រាប់ការផ្តល់ជូននេះសូមចុតលើ https://www.emirates.com/cugo.aspx?promoCode=FEDUBAI&pub=/kh/english