ស្តែងម្លេះ! ទស្សនាវីដេអូ បុរសជើងខ្លំាង ដៃដល់ជាមន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង បាញប្រជាជនព្រោះជំលោះអ្នកជិតខាង ពិតជាស្រៀវមែន…(មានវីដេអូ)

(ភ្នំពេញ)៖សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលស្រង់ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងម្នាក់ បានឈ្លោះជាមួយបុរសម្នាក់ រស់នៅជិតខាងគ្នា រហូតមន្ដ្រីនគរបាលខាងលើទាញកាំភ្លើ ង AK 47 ដាក់ចំនួន៤គ្រា ប់ផ្ទួនៗ ដោយ៣គ្រា ប់បាញ់ឡើងលើ និង១គ្រា ប់ទៀត ត្រូវចំខ្នងរបស់ជនរងគ្រោះបណ្ដាលឲ្យរងរបួស ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ដោយឡែក សម្រាប់មូលហេតុ ដែលនាំឲ្យមានការឈ្លោះប្រកែកគ្នានេះ មិនទាន់ដឹងច្បាស់នៅឡើយទេ។ យ៉ាងណា មិញ មន្ដ្រីនគរបាលខាងលើ ក៏ត្រូវបានចាប់វាយខ្នោះភ្លាមៗនៅកន្លែងកើតហេតុផងដែរ ដើម្បីធ្វើការសួរនាំ និងចាត់តាមនីតិវិធី៕សូមជម្រាបថា មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញម្នាក់ ឈ្លោះប្រកែកគ្នាជាមួយអ្នកជិតខាង រហូតឈានដល់ការផ្ទុះបណ្ដាលឲ្យត្រូវចំជើងជនរងគ្រោះមួយគ្រាប់។ អ្នកបាញ់ដែលជាមន្ដ្រីនគរបាល ត្រូវបានចាប់វាយខ្នោះភ្លាមៗនៅកន្លែងកើតហេតុ។ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សូមទស្សនាវីដេអូខាងក្រោមនេះ