ខួបអាពាហ៌ពិពាហ៌ សុគន្ធ នីសា ២ឆ្នំាកន្លងទៅស្មានតែមិនធ្វើអី ចុងក្រោយត្រូវស្វាមីធ្វើរឿងមួយនេះឡើងស្វីតគឺ…

ភ្នំពេញ៖ ប្រិយមិត្តពិតជាជ្រាបច្បាស់រួចហើយថា អ្នកនាង សុគន្ធនីសា កំពុងតែលេចធ្លោរ ក្នុងអាជីពចម្រៀង និងមុខរបរក្រៅសិ ល្បៈ ព្រមគ្នា ។ សុគន្ធ នីសា បច្ចប្បន្នមិនត្រឹមតែ អាចរក្សាភាពល្បីល្បាញបាននោះទេ ថែមទាំងអាចគ្រប់គ្រង អាជីវកម្មបានយ៉ាងរលូន ហើយបើកជា សាខាព្រោងព្រាត ទោះជាអាជីវកម្ម មានលក្ខណៈមិនជាធំដុំក្ដី តែអាចរកប្រាក់ចំណូល

បានច្រើនគួរសម ។យ៉ាងណាមិញ មួយភ្លេតសោះ ពេលនេះកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា បានចូលរោងការជាមួយស្វាមីរបស់ខ្លួន រយៈពេល២ឆ្នាំមកហើយ។យ៉ាងណាមិញ ខណៈពេលឈានដល់ថ្ងៃគម្រប់២ឆ្នាំ នៃខួបអាពាហ៍ពិពាហ៍នេះដែរ គេសង្កេតឃើញថា អ្នកនាង សុគន្ធ និសា និងស្វាមី ហាក់ដូចមិនបានធ្វើកម្មវីធីនោះទេ ដែលធ្វើឲ្យអ្នកគាំទ្រគិតថាអ្នកទាំងពីរប្រហែ ល ជាមិនទាន់មានពេល សម្រាប់រៀបចំកម្មវិធីនេះ។ក៏ប៉ុន្តែបើផ្អែកតាមគណនី IG ផ្ទាល់ខ្លួនរបស់អ្នកនាង សុគន្ធ និសា បានបង្ហោះរូបលើ Story មួយស​ន្លឹក ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញរូបភាព អ្នកនាងសុគន្ធ និសា និងស្វាមី បានទៅ ញ៉ាំអាហារមួយកន្លែងយ៉ាងសាមញ្ញ ជាមួយផ្កាកុលាបមួយបាច់ ដែលមើលទៅពិតជារ៉ូមែនទិក ភ្ជាប់នឹង Capti on ថា៖ខួបអាពាហ៍ ពិពាហ៍២ឆ្នាំ ។ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ អ្នកគាំទ្របានចាប់អារម្មណ៍ថា ចាប់តាំងពីអ្នកនាង សុគន្ធ និសា និងស្វា មី រៀបការមក គេមិនដែលឃើញអ្នកទាំងពីរបង្ហាញភាពឡូយឆាយនៅលើបណ្តាញសង្គមនោះទេ ហើយអ្នកទាំងពីរតែងតែធ្វើអ្វីៗបែបសាមញ្ញៗ ដែលមើលទៅពិតជាគួរឲ្យសរសើរមែនទែន៕ សូមទស្សនារូបភាពខាងក្រោមនេះ