ស្អាតហើយចិត្តល្អទៀត! ដេនីខ្វាន់ ជួយទិញរូបគំនូរជាច្រើនរបស់វិចិត្រករសង្ហារូបនេះ ដែលចំណាយលុយរហូតដល់ទៅ…

មហាជនជាច្រើនពិតជាស្គាល់ជាងគំនូរម្នាក់មានរូបរាងសង្ហារនិងមានមុខមាត់គួរអោយស្រលាញ់គូរគំនូរនៅឯសៀមរាបនោះហើយ ដែលកន្លងមកលោកគូរ បុគ្គលល្បីៗជាច្រើនៗរូបដូចជាលោក Beat Richner ជាដើម ជាងគំនូរសង្ហាខាងលើ ដែលមានហ្វេ សបុកផេច Artist Cambodia អ្នកនាង ដេនី ខ្វាន់ បានជិះទៅដល់កន្លែងជាងគំនូរផ្ទាល់ និងជាវនៅផ្ទាំងគំនូររបស់លោក រហូតសរុបទៅប្រាក់ដល់ទៅ ៣០០០ ដុល្លា នេះបើតាមការលើករបសលោកផ្ទាល់។ក្នុងនោះ ជាងគំនូរសង្ហារូបនេះ បានសរសេរសារអរគុណដល់កញ្ញា ដេនី ខ្វាន់ថា: “បងសូមអរគុណខ្លាំងណាស់ដល់ប្អូនស្រី Denny kwann ដែលបានជួយជាវ និងកម្មង់គំនូរនៅហាង វិចិត្រករខ្មែរ ខ្ញុំបាទផ្ទាល់ ដែលសរុបទាំងអស់ ចំនួន 3000$ បងសូមអរគុណដល់ប្អូនស្រីក្នុងការគាំទ្រស្នាដៃគំនូរកូនខ្មែរ សូមជូនពរឲ្យប្អូនស្រីរកស៊ីមានបាន និងមានសម្រស់កាន់តែស្អាតថែមទៀត។ ហើយបងក៏សូមអភ័យទោស ចំពោះការយឺតយ៉ាវក្នុងការគូរមិនទាន់ដូចចិត្តដែរប្អូនស្រីចង់បាន ព្រោះដោយសារតែមានបញ្ហាច្រើននិងរវល់ខ្លាំងពេក”៕ សូមទស្សនារូបភាពខាងក្រោនេះ