ស្ទើរតែមិនជឿ! ស្រីស្អាតម្នាក់ជិះPass App រួចភ្លេចទូរស័ព្ទទំនើប XS Max នៅលើនោះដល់លទ្ធផលចុងក្រោយគឺថា…

ភ្នំពេញ ប្រិយមិត្តជ្រាបច្បាស់រួចហើយថាសព្វថ្ងៃនេះ Pass App គឺពេញនិយមសំរាប់ការជិះព្រោះថាងាយស្រួល ស្វែងរកនិងសេវាកម្មរហ័សទាន់ចិត្ត យ៉ាងណាមិញកាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាងដោយសារតែ នារីដ៏ស្រស់ស្អាតម្នាក់ បានភ្លេចទូរស័ព្ទមួយគ្រឿងនៅលើ ម៉ូតូកង់បី PassApp ហើយក្រោយមកម្ចាស់ម៉ូតូកង់បីនោះ ក៏បានយកមកប្រគល់ជូនរូបនាងវិញ ដោយរូបនាងមានគណនី ហ្វេស ប៊ុកឈ្មោះថា Yubee Ly បានសរសេររៀបរាប់ថា៖ “អគុណនៅទឹកចិត្តពូPass App មិញមែនទែន មុននឹងប្តីខ្ញុំបានភ្លេចទូរសព្ទ័ iPhone XS Max លេីPassApp គាត់ ហេីយទាំងមិនបានចាំស្លាកលេខP assApp គាត់ទៀត ភ័យណាស់ មិនដឹងថាទៅរកតាមណាទេ លេងសុខៗ ស្រាប់តែគាត់ call មកថាភ្លេចទូរស័ព្ទនៅណា គាត់ យកទៅអោយ ហេីយខ្ញុំក៏បានជូនសគុណគាត់បន្តិចបន្ដួច រំភេីបមែនទែន ព្រោះបេីពេលនឹងគាត់មិន Call មក ដើម្បីយកមកអោយទេខ្ញុំក៏មិនដឹងទៅយកមកវិញតាម ណាដែល អរគុណនៅ សណ្តានចិត្តពូដល់ល្អស្មោះត្រង់១នេះ ជូនពរអោយពូរកសុីមានបាន នឹង ជួបតែសំណាងណាក្នុងគ្រួសារណា លើកទី ១ហើយក្នុងជីវិត ដែលជួបរឿងបែបហ្នឹង ជួយចែករំលែកបន្ដផង អោយគ្រប់គ្នាបានដឹងថា ខ្មែរស្រលាញ់ខ្មែរ ខ្មែតចេះជួយគ្នាទៅវិញទៅមក”៕ សូមទស្សនារូបភាពខាងក្រោមនេះ