ឡួយណាស់! ទេព បូព្រឹក្ស ប្លែកខ្លំាងក្រោយតុបតែងក្នុងឈុតបែបនេះ ស្អាតនិងប្លែកមើលសឹងមិនស្គាល់…(មានរូបច្រើន)

ភ្នំពេញ ជាមួយគ្នានេះដែរ បណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន ក្រោយពីបានឃើញរូបភាពស្នាដៃផាត់មុខដ៏ប្លែក ជូនតារាស្រីរូបនេះ ក៏មានការផ្ទុះការសរសើរព្រាត ជាមួយនឹងស្នាដៃយ៉ាងល្អ មានគំនិតច្នៃប្រឌិតខ្ពស់គួរឲ្យសរសើរ បូករួមនឹងទេពកោសល្យយ៉ាងគួរឲ្យចាប់អារម្មណ៍នេះបន្ថែម។ មួយរយៈពេលនេះឃើញថា មានការផ្ទុះនូវស្នាដៃកូនខ្មែរមួយរូបដែលទើបតែមានវ័យ១៧ឆ្នាំ អាចផាត់មុខ ក៏ដូចជាគូរគំនូរយ៉ាងប្លែកៗ ស្រស់ស្អាតដូចរូបពិត​ និងទទួលបានការសរសើរយ៉ាងខ្លាំងពីបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន។តែពេលនេះក្មេងប្រុសដ៏ល្បីរូបនេះ ក៏បានលេចមុខបញ្ចេញស្នាដៃរបស់ខ្លួន ជាមួយនឹងការតុបតែងផាត់មុខយ៉ាងប្លែកសឹង១ ៨០ដឺក្រេ ឲ្យតារាចម្រៀងល្បីកញ្ញាទេព បូព្រឹក្ស ដើម្បីជាការត្រៀមថត នៅក្នុងបទចម្រៀ ងMVថ្មីរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ។មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះក៏ពេញចិត្ត និងសរសើរខ្លាំងចំពោះប្អូនប្រុស ដែលមានវ័យក្មេងប៉ុណ្ណឹងសោះ តែមានសមត្ថភាពខ្លាំងមិនចាញ់បរទេសនោះទេ៕ សូមទស្សនារូបភាពខាងក្រោមនេះ