អស់ទាស់ម្មង! ធ្លាប់តែស្ដាប់ អ៊ុក សុវណ្ណារី ច្រៀងបទ​មរតកដើម ឥឡូវនេះដាក់បទសម័យ១បទផ្ទុះបានការគំាទ្រខ្លំាងតែម្តងរហូតមហាជនលាន់មាត់ថា…

​ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់ ​ពី​ទេពកោសល្យ​នៃ​ការ​ច្រៀង​មួយ​បែប​ទៀត ខុស​ពី​ពេល​មុន​ៗ ពួក​គេ​ធ្លាប់​តែ​លឺ​នាង​ច្រៀង​តែ​បទ​មរតក​ដើម។ នាង​បាន​បញ្ចេញ​សំឡេង​យ៉ាង​ស្រួយស្រែស ត្អូញត្អែរ​ពី​ទុក្ខ​ព្រួយ​ស្នេហា ដែល​មិន​ដឹង​ថា​ចូល​មក​សម្ងំ​ក្នុង​ប្រអប់​បេះដូង​តូច​របស់​នាង​តាំង​ពី​ពេល​ណា។ អតីត​កូន​ក្រុម​របស់ សុគន្ធ​ និសា កាន់​តែ​ល្បី​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​បទ​នេះ ព្រោះ​ថាបទ​ចម្រៀង​បាន​ចាក់​ចូល​ទៅ​ដល់​បេះដូង​អ្នក​ស្ដាប់​គ្រប់​គ្នា​ទៅ​ហើយ ទើប​ពួក​គេ​ធ្លោយ​មាត់​បន្តបន្ទាប់​ថា “ពីរោះ​ខ្លាំង”។ជាក្មេងស្រី​ម្នាក់​ដែល​ធ្លាប់បាន​ចូលប្រកួតក្នុងកម្មវិធីប្រឡង​ចម្រៀង​លំដាប់ពិភពលោក អ៊ុក សុវណ្ណារី ត្រូវបានប្រិយមិត្ត​ក្នុងស្រុក​ទទួល​ស្គាល់​ថា​ពិតជា​​មាន​សមត្ថភាពសម្បូរបែប អាចច្រៀងចម្រៀង​របស់លោកយាយ រស់ សេរីសុទ្ធា ប៉ែន រ៉ន និងតារា​ចម្រៀង​ជំនាន់​​មុន​​បានយ៉ាង​ពីរោះរណ្ដំចិត្ត ហើយថែមទាំងអាច​បកស្រាយ​បានយ៉ាងឥតស្ទាក់ស្ទើរ​ជាមួយនឹង​ប្រភេទបទ​បែបសម័យ ព្រម​ទាំង​បទជាភាសាបរទេសទៀត។អ្វីដែលកាន់តែប្លែក​អារម្មណ៍​សម្រាប់ទស្សនិកជន​ក៏ដូចជាហ្វេនៗរបស់ សុវណ្ណារី ពេលបានស្ដាប់បទថ្មី​របស់នាង​ទើបតែ​ចេញ​ដែល​មាន​ចំណង​ជើងថា “ខ្ញុំជាអ្នកជំងឺស្នេហា” ដែលជាបទភ្លេងថ្មីបែបមនោសញ្ចេតនារៀបរាប់ពី ភាពឈឺចាប់ អស់ សង្ឈឹមនឹងជីវិត​ស្នេហា​​ស្ទើរតែ​​ក្លាយជា​មនុស្សដែល​មិនចង់​ធ្វើអ្វីទាំងអស់ លាយឡំ​ជាមួយ​ការដាក់មនោសញ្ចេតនា​ដល់ផង រឹតតែធ្វើអោយបទ​ចម្រៀង​មួយ​បទ​នោះពីរោះ​ខ្លាំង​​ថែមទៀត។ បែបនេះហើយ ទើបធ្វើអោយ​មានការភ្ញាក់ផ្អើល តាំងពី​បទថ្មី​នេះ​ទើបចេញបាន​មួយ​ថ្ងៃ​​មកម្ល៉េះ។លើសពីនេះទៅទៀត សង្កេតឃើញថា​មានការខំមិនសរសើរគ្រប់ៗគ្នា​នៅពីក្រោម​វីដេអូចម្រៀង​របស់​នាងតូច​រូបនេះ​ថែមទៀតផង​ ពី​ភាព​ខុស​ប្លែក​គ្នា​ពីបទមុនៗ​ដែល​ជាបទ​បែប​មរតក​ដើម។ បទ “ខ្ញុំជាអ្នកជំងឺស្នេហា” និពន្ធទំនុកច្រៀង និងមេឡូឌីដោយលោក យឹម តាស្រង់ និពន្ធបទភ្លេងដោយ Thomeet និងបកស្រាយដោយ អ៊ុក សុវណ្ណារី៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ