អ្នកនាង ពេជ្រ សោភា វៃបកតបតទៅអ្នកដែលថាស្នេហាខ្លួនគ្រាន់តែជា​រឿង​Dramaនោះថា…

ភ្នំពេញ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កាលពីថ្មីៗនេះពេជ្រ សោភា និង កក្កដា បានទម្លាយរូបថតPre-Weeding ជាច្រើន​ការ​បង្ហោះ​រូបភាព​Pre Wedding​របស់​អ្នកនាង ពេជ្រ សោភា និង​លោក ឆឹ​ម សក្កដា ខាងលើនេះ​ គេ​កត់សម្គាល់​ឃើញថា ពេជ្រ សោភា ក៏បាន​បង្ហាញ​ទឹកមុខ​ស្រស់ស្រាយ​ជាមួយ​ស្នាមញញឹម​ដ៏​គួរ​ឲ្យ​ជឿជាក់​លើ​ចំណងស្នេហា​របស់​ពួកគេ​ទាំងពីរ ​ដែល​បាន​សាង​ឡើង​រួមគ្នា​មាន​រយៈពេល​​ជា​ច្រើន​ឆ្នាំ​មកនេះ​ផង​នោះ​។យ៉ាងណាមិញ ក្រោយបានទៅចូលរួមអាពាពិពាហ៌យប់មិញនេះរួច អ្នកនាងបានលើកឡើងថា មាន​គេ​លើក​ឡើង​ថា «​ស្នេហា​អ្នក​ទាំង​២​ជា​រឿង​Drama» បើ​យោង​ទៅ​លើ​ពេល​វេលា​យូរ​មក​ហើយ​នោះ មិន​ទាន់​ឃើញ​ប្រែប្រួល​ទៅ​ជា​អ្វី ក្រៅពី​រូបភាព​ស្វី​ត​ៗ ដដែល​ៗ ។ «​ប្រសិនបើ​យើង​មាន​បំណង​បំភ័ន្ត​ភ្នែក​មហាជន ឬ​ ហ្វេ​ន សួរ​ថា​ មាន​ប្រយោជន៍​អ្វី​ទៅ​! គេ​នៅ​តែ​នាំ​គ្នា​និយាយ​ថា យើង​ទាំង​ពី​បង្ហាញ​ភាព​កៀកកើយ​គ្នា​ គ្រាន់តែ​បង្កើត​នូវ​ឈុត​ឆាក​ត្រា​ម៉ា សម្តែង​ឲ្យ​គេ​មើល​សម្រាប់​ប្រជាប្រិយភាព​ប៉ុណ្ណោះ ។៤​ឆ្នាំទៅ​ហើយ​ដែល​យើង​បាន​ចងក្រង​ចំណង​ស្នេហ៍​នេះ​ឡើង សួរ​ថា​ នាង​ខ្ញុំ​ជា​ស្រី អ្នក​ខាត​គឺ​ខ្ញុំ បើ​ខ្ញុំ​មិន​ច្បាស់លាស់ តើ​មិន​ខ្លាច​ជា​រឿង​មួយ​ខាត​ពេល ។ បើ​ខ្ញុំ​ប្រឌិត​ធ្វើ​ទៅ​ចង់​ល្បី ខ្ញុំ​បាន​អី​មក​វិញ បើ​នាង​ខ្ញុំ​ល្បី​រួច​ហើយ ។ ប្រសិនបើខ្ញុំមិនប្រាកដជាមួយគាត់ទេ ខ្ញុំនិងអោយបុរសផ្សេងចូលស្តីដណ្តឹងបាត់ហើយ មិនមែននៅចឹងទេ