ឡួយកប់តែម្តង! លោក ប៉ែន ចំរ៉ុង ទម្លាយវីដេអូPre-Wedding ដែលថតឡើងក្នុងឈុតតាមសម័យកាលយ៉ាងប្លែក រហូតមហាជនលាន់មាត់គ្រប់គ្នាថា.. (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថាកាលពីថ្មីៗនេះលោក ប៉ែន ចំរ៉ុង បានចូលរោងការជាមួយគូស្នេហ៌របស់ខ្លួនក្នុងនោះផង ដែឡមានភ្ញៀវកិត្តិយសជាច្រើនបានចូលរួមជាពិសេសតារាល្បីៗជាច្រើនដួងក្នុងនោះផងដែលកូនកំលោះក្រមុំ គឺស្រស់ស្អាតខ្លំាងតែម្តងធ្វើអោយមហាជនលួចសរសើរគ្រប់គ្នាលើសពីនេះទៅទៀត ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏មានការលេចឡើងនូវវីដេអូPre Wedding របស់តារាប្រុសរូបនេះ និងភរិយា ដែលបានរៀបចំឡើងយ៉ាងប្លែកភ្នែកគូរឲ្យចាប់អារម្មណ៍ ជាមួយនឹងឈុតឆាកជាច្រើន បូករួមនឹងការលើកស្ទួយសម្លៀកបំពាក់ជាច្រើនសម័យយ៉ាងគួរឲ្យចាប់អារម្មណ៍តែម្តង។មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះលោកក៏បានរួមបញ្ចូលជាមួយនឹង ឧបករណ៍ភ្លេងខ្មែរមួយចំនួន ដែលធ្វើឲ្យកាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ស្របពេលដែលនៅក្នុងនោះក៏មានឈុតឆាកព្រះនាងមច្ឆា ក៏ដូចជាការស្លៀកពាក់បែបសម័យលង្វែង និងសម័យបុរាណយ៉ាងស្អាត។ទន្ទឹមនឹងវីដេអូមួយនេះដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាំគ្នាសរសើរដល់លោកគ្រប់គ្នា ដែលបានយកគំនិតមកថតបែបនេះយ៉ាងប្លែក និងគួរឲ្យចាប់អារម្មណ៍ខ្លាំងខុសពីPre Wedding ដទៃតែម្តង៕ សូមទស្សនាវីដេអូខាងក្រោមនេះ

ប៉ែន ចំរុង និង ហ៊ុន ម៉ាណេ Pre-wedding

ប៉ែន ចំរុង និង ហ៊ុន ម៉ាណេ Pre-wedding

Posted by Chamrong Pen on Thursday, November 28, 2019