ពិធីដង្ហែព្រះសព ព្រះរៀម នរោត្តម បុប្ផាទេវី នាដវដ្ដីឯក បានប្រព្រឹត្តិធ្វើឡើងហើយ ដោយឆ្ពោះនៅកាន់ខាងមុខវត្តបទុមវតី និងថ្វាយព្រះភ្លើងជាលើកចុងក្រោយ ក្នុងនោះគេបានឃើញមានការចូលរួមពីប្រជានុរាស្ត្រជាច្រើន ក្នុងទឹកមុខស្រពាប់ស្រពោនជាខ្លាំង ឈរតាមដងផ្លូវ បង្ហាញការថ្វាយបង្គំលាជាលើកចុងក្រោយផងដែរ។នៅវេលាព្រឹកព្រលឹមម៉ោង ៦ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាវេលាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ក្នុងនោះ គេ
ក៏បានឃើញវត្តមាន ព្រះនាងតូច ន រោត្តម ជេនណា ខ្សែរាជវង្សកម្ពុជាវ័យក្មេង ក៏បានយាងមកចូលរួមក្នុងពិធីនេះផងដែរ ។ មួយវិញទៀត ព្រះនាងតូច បានបង្ហោះរូបជាច្រើនសន្លឹក ហើយក៏បានធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញអារម្មណ៍រំជួលចិត្តជាខ្លាំង។ទ្រង់ក៏បានភ្ជាប់សារខ្លីមួយថា “កម្មវីធីព្រឹកមិញនេះ ដង្ហែ ព្រះ សព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឆ្ពោះទៅ ព្រះ មេរុ ដេីម្បី ប្រារព្ធ ព្រះពិធី ថ្វាយ ព្រះ ភ្លើង ខាង មុខ វត្តបទុមវតី ។ ជេន ណា សូមថ្វាយមហាព្រះរាជកុសល”៕