អត់សរសើរមិនបាទេ! មង្គលការ នី រតនា យប់មិញអ្នកនាង ទូច ស្រីល័ក្ខ ច្នៃរូបខ្លួនឯងដោយយកសារុងមកកាត់ជាមួយនិង…..

ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩  មង្គលការដ៏កក្រើកមួយពេញបណ្តាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញនេះ ប្រព្រឹត្តិ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ ២ អគារជាប់គ្នាតែម្តង  បានបញ្ចប់ទៅហើយប្រកបដោយភាពសប្បាយរីករាយក្រៃលែង បើក្រឡេកទៅមើលទិដ្ឋភាពនៃមង្គលការនេះវិញ ពិតជាមានភាពស្អាតទាក់ទាញខ្លាំងណាស់ នេះក៏ព្រោះតែមានការតុបតែងដ៏គួរឲ្យចាប់អារម្មណ៍ជាខ្លាំង ដោយមានផ្កាភ្ញី រៀបចំនៅមុខរោង និងគ្រឿងរណ្ដាប់ផ្សេងៗ សុទ្ធតែប្រណិតៗ ដល់ថ្នាក់ភ្ញៀវដែលបានចូលរួមក្នុងកម្មវិធីដ៏អធិកអធមមួយនេះ លួចសរសើរសឹងតែគ្រប់ៗគ្នា។ ចំណែកឯភ្ញៀវដែលបានចូលរួមវិញក៏មិនណយប៉ុន្មានដែរ ជាមួយការស្លៀកពាក់ស្អាតប្លែកខុសៗគ្នា។ ក្នុងនោះគេក៏បានចាប់អារម្មណ៍ជាខ្លាំងផងដែរទៅលើ សំលៀកបំពាក់របស់ អ្នកនាង ទូច ស្រីល័ក្ខ តែម្តង ព្រោះមើលទៅពិតជាស្អាត និងល្អគន់ខ្លាំងណាស់។ រីឯព្រឹកមិញនេះ ស្រីល័ក្ខ ក៏បានទំលាយប្រាប់ពីការច្នៃប្រឌិតថ្មីមួយ ដែលធ្វើឲ្យមានភាពទាក់ទាញបែបនេះ ដោយគាត់បានបញ្ជាក់ថា “នេះគឺជាការច្នៃប្រឌិតថ្មីរបស់ខ្ញុំយកសារុងមកកាត់ជាមួយសូត្រខ្មែរពិតជាប្លែកហើយអ្វីដែលសំខាន់គឺច្នៃសំរាប់មង្គលការរបស់ប្អូនប្រុស នី រតនា”៕ព្រោះតែចំនុចពិសេសនេះហើយ ធ្វើអោយមហាជនសរសើរ អ្នកនាង មិនដាច់ពីមាត់ឡើយថាពូកែច្នៃ និងគំនិត Creative ណាស់ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម