រំភើបជំនួស! ក្រោយក្លាយជាម្តាយរបស់គេរួច អ្នកនាង ឪក សុគន្ធកញ្ញា បញ្ចេញអារម្មណ៌ពិតថា…

ថៃ គូសបញ្ជាក់​ថា​ ចំពោះ​មន្ទីរពេទ្យ​ដែល​អ្នក​នាង​ ឱក​ សុគន្ធកញ្ញា​ និងស្វាមី​ លោក​ សុខលី ប្អូនប្រុសម្ចាស់ផលិតកម្ម​ រស្មី ហង្សមាស បានធ្វើ​ការ​ជ្រើសរើស​សម្រាប់​កូន​ប្រុស​ដំបូង​ជា​ទី​ស្រលាញ់​របស់​ខ្លួន​នោះ គឺជាមន្ទីរ​ពេទ្យ​ដ៏ល្បី​មួយ ទំនេីប​ និងឈានមុខគេបំផុតក្នុង​ប្រទេសថៃ​ ដែលមាន​ឈ្មោះ​ថា​ Bumrungrad​ ។ប្រិយមិត្ដបានដឹងហើយថាចំពោះពិធីមង្គលការរបស់ អ្នកនាង ឱក សុគន្ធកញ្ញា រួមជាមួយលោក អុឹង សុខលី ប្អូនប្រុសម្ចាស់ផលិតកម្មរស្មី ហង្សមាស ដោយមានការអញ្ចើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ថ្នាក់ដឹកនាំកំពូល រួមជាមួយលោក ឧកញ៉ា និងមិត្ដភក្ដិក្នុងសង្គមសិល្បៈ ដែលបានធ្វើឲ្យពិធីមួយនេះកក្រើតពេញផ្ទៃប្រទេសតែម្ដង។យ៉ាងណា​មិញ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​របស់​អ្នក​នាង​ ឱក​ សុគន្ធកញ្ញា​ ដែលនៅមុននេះ​បន្តិច​ បាន​បង្ហោះ​នូវ​រូបភាព​ជាច្រើន​សន្លឹក​ អមជាមួយ​ខ្លឹមសារ​រៀប​យ៉ាង​ដូច្នេះ​ថា៖«ឆ្លងកាត់ពេលវេលាដ៏ វែង អារម្មណ៍នៃការរង់ចាំ ការព្រួយបារម្ភ និងរូបភាពពិតនៃការបង្កើតកូនដ៏លំបាករបស់ម្តាយគ្រប់រូប ទីបំផុតអារម្មណ៍ជាឪពុកម្តាយដ៏ពិតប្រាកដបានមកដល់។ នៅពេលនេះ ស្វាគមន៍ Charlie មកកាន់ពិភពលោកដ៏ស្រស់ស្អាត។ Mommy និង Charlie មានសុវត្ថិភាព មានសុខភាពល្អ ។ អរគុណចំពោះការបារម្ភ និងពាក្យជូនពរ របស់អ៊ុំពូមីងបងប្អូនទាំងអស់គ្នា 11-11-2019 ម៉ោង​ 01:31pm ទម្ងន់​ 3.75kg»។