ស្ទើរតែមិនជឿ! បែកគ្នា៦ខែហើយថាមិនត្រូវគ្នាវិញទេ ដល់ចុងក្រោយមានអីក្លាយជា….(មានរូបច្រើន)

មហាជនជ្រាបច្បាស់រួចហើយថា មនុស្សម្នាក់ៗតែងតែមានគូររៀងៗខ្លួនក្នុងនោះផងដែលមនុស្សចំនួនជាង ៩០ភាគរយទៅហើយ នៅលើពិភពលោកនេះ សុទ្ធសឹងតែធ្លាប់ឆ្លងកាត់ស្នេហា ហើយក៏ធ្លាប់ឆ្លងកាត់ស្នេហាដែលមានភាពផ្អែមល្ហែម និងការបែកបាក់គ្នា ព្រមទាំងអារម្មណ៏ស្រលាញ់គេតែម្នាក់ឯងថា វាសែនពិបាកយ៉ាងណា។ តួយ៉ាងដូចគូរស្នេហ៌១គូរនេះចឹង បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៏ជាខ្លាំង រហូតធ្វើឲ្យមានអ្នកស៊ែរចែករំលែករហូតទៅដល់ ជាង២ពាន់ដងឯណោះ ព្រោះតែខាងប្រុស ដែលធ្លាប់ជាសង្សារចាស់របស់នាង បានសុំនាងត្រូវគ្នាវិញ រួចចូលស្ដី ទៅតាមប្រពៃណីតែម្ដង។ក្នុងនោះដែរ នារីខាងលើ ដែលមានគណនី ហ្វេសប៊ុកឈ្មោះ Juu Taa និងមានឈ្មោះ ពិតថា (ដួង សុជាតា) បានសរសេររៀបរាប់ប្រាប់ឱ្យដឹងថា៖”បែកគ្នា៦ខែហេីយ ថាមិនត្រូវគ្នាវិញទេ ណាដឹងថាត្រូវគ្នាហេីយចូលដណ្ដឹង បេីដឹងចឹងត្រូវគ្នាតាំងយូរ Thank you mom and dad”។ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?