សុខ ស្រីនាង ទៅសួរសុខទុក្ខ ឪក សុគន្ធកញ្ញា ដល់ប្រទេសថៃឯនោះថែមទំាងមានការដូពិសេសជូនទៀតផង…(មានរូបច្រើន)

ថៃ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា អ្នកនាង ឪក សុគន្ធកញ្ញា បានសម្រាលកូនប្រុសដោយជោគជ័យ និងសុវត្ថិភាពកាលពីថ្មីៗកន្លងទៅនេះ យ៉ាងណាមិញនា ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេប្រទះឃើញតារាចម្រៀងសុខ កញ្ញា ស្រីនាង បានទៅសួរសុខទុក្ខ ឱក សុគន្ធកញ្ញា ដល់ប្រទេ សថៃ ហើយថែមទាំងបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ស្អាតៗ លាយឡំនូវភាពសប្បាយរីករាយជាខ្លាំងក្រោយពីបានជួប ឆលី ព្រមទាំងបានភ្ជាប់សារខ្លីមួយថា៖ “រីករាយណាស់បានជួប​ Charlie ហេីយគួរអោយខ្នាញ់ណាស់ សង្ហាតាំងពីតូចម៉ង ជូនពរ Mommy និង​ Baby មានសុខភាពល្អ​ក្រុមគ្រួសារ មានសុភមង្គលជារៀង រហូត​”។តារាចម្រៀងស្រី​​​​​​​​​​​​​​ កញ្ញា សុខ​ស្រីនាង​​​​ ​​​​កំពុងតែទទួលបានការចាប់អារម្មណ៍ ពីមហាជន​​ក្នុងពេលបច្ចុប្បន្នជាមួយការងារសិល្បៈ និងធ្វើជាគណកម្មការ ក្នុងកម្មវិធីដ៏ធំ នៅក្នុងប៉ុស្តិ៍ហង្សមាស។ ហើយពេលថ្មីៗនេះទៀត តារារូបនេះ ក៏ជា គណៈកម្មការ មួយរូប ក្នុងកម្មវិធី ប្រឡងចម្រៀង កុមារប្លែកគេ ក្នុងយុគសម័យថ្មី Cambodian Idol Junior ផងដែរ។ សូមទស្សនារូបភាពខាងក្រោមនេះ